ភ្នំពេញ៖ ក្រុមកម្មករផលិត ស្បែកជើង ដែលមានយីហោ ហ៊ុយជៀន ស្ថិតនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ បានដួលសន្លប់ ជិត៥០នាក់ ដោយសារ តែអាកាសធាតុ ក្តៅខ្លាំងមិនអាចទ្រាំទ្របាន។

លោក យ៉ាន់ រ័ត្ន មន្រ្តីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ប្រាប់ មជ្ឈមណ្ឌលដើម អម្ពិលថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ក្រុមកម្មករបានមក បម្រើការងារជាធម្មតា ហើយស្រាប់តែមួយ សន្ទុះ ក្រោយមក កម្មករបានដួលសន្លប់ ជាបន្តបន្ទាប់ ដោយសារតែអាកាសធាតុក្តៅ ហួតហែងខ្លាំង ទើបធ្វើឲ្យ ពួកគេ ទ្រាំមិនបាន។

លោកបន្តថា ដោយសារអាកាសធាតុក្តៅកាល ពីប៉ុន្មានថ្ងៃមុន ក្រុមកម្មករក៏បានស្នើឲ្យ រោងចក្របាញ់ទឹកត្រជាក់ នៅលើដំបូល ដើម្បីជះចំហាយត្រជាក់ មកពួកគេ ប៉ុន្តែមកដល់ថ្ងៃនេះ ពួកគេក៏បានដួលសន្លប់តែម្តង។

លោក យ៉ាន់ រ័ត្ន មន្រ្តី បន្ថែមថា បន្ទាប់ពីមានកម្មករដួលសន្លប់ ថៅកែរោងចក្រក៏បាន អនុញ្ញាតឲ្យកម្មករទាំងអស់ ត្រឡប់ទៅផ្ទះដោយ ឲ្យឈប់សម្រាក់មួយថ្ងៃ ហើយថ្ងៃស្អែក ចូលធ្វើការវិញ។

មន្រ្តីដែលបន្តថា បន្ទាប់ពីមានករណី នេះរួចមកកម្មករ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរក្បាលកោះគគីរ ហើយរហូត មកដល់ ម៉ោងប្រមាណជា ម៉ោង១១ថ្ងៃទី៣០ ខែឧសភា ស្ថានភាពពួកគេ បានធូរស្រាលខ្លះៗហើយ ដោយមានអ្នកខ្លះ ចេញពីពេទ្យទៅសម្រាកនៅផ្ទះ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]