ថ្មីៗនេះមាន រឿងដ៏គួរអោយ ភ្ញាក់ផ្អើលមួយ សម្រាប់ប្រាសាទដ៏ល្បីឈ្មោះ របស់ប្រទេសកម្ពុជា ដែលមានអាយុកាល ជាង៩០០ឆ្នាំ មកហើយនោះ គឺប្រាសាទអង្គរវត្ត ដោយមានអ្នកបុរាណវិទូ បានរកឃើញរូបគំនូរ អាថ៌កំបាំងជាច្រើន នៅតាមជញ្ជាំងប្រាសាទ។

រូបគំនូរដ៏អាថ៌កំបាំង នៅតាមជញ្ជាំងប្រាសាទ ដែលអ្នកបុរាណវិទូ រកឃើញមានច្រើនជាង ២០០រូប ដែលសុទ្ធសឹងតែ ជារូបអំពីព្រះ , ឧបករណ៍ភ្លេងបុរាណ និងសត្វផ្សេងៗ ដូចជាដំរី តោ និងស្វាជាដើម។

ក្រុមអ្នកបុរាណវិទូ ជឿជាក់ថាផ្នែក ជាច្រើននៃជញ្ជាំង ប្រាសាទត្រូវបាន គូរពីលើ ដូច្នេះហើយទើបលោក Noel Hidalgo Tan ជាអ្នកស្រាវជ្រាវ គំនូរនៅតាម ជញ្ជាំងថ្មនៃ សាកលវិទ្យាល័យជាតិ អូស្ត្រាលី បានមកដល់ ប្រាសាទអង្គរវត្តផ្ទាល់ ដើម្បីថតរូប ទាំងនោះ។

គាត់បានប្រើប្រាស់ កាមេរ៉ាដែលមាន Flash យ៉ាងច្បាស់ ដែលបច្ចេកវិទ្យាមួយនេះ អង្គការ Nasa ធ្លាប់បានប្រើ ដើម្បីស្វែងរក អាថ៌កំបាំងពាក់ព័ន្ធ នឹងថ្ម Martian។ ជាលទ្ធផលក្រុម អ្នកវិទ្យាសាស្ត្រ ក៏ដូចជាអ្នក បុរាណវិទូជាច្រើន បានយល់ថា រូបគំនូរបង្កប់នេះ ត្រូវបានបន្សល់ទុក ដោយក្រុមមនុស្សដែលបាន ហែក្បួនមកកាន់ ទីតាំងដ៏ស័ក្តិសិទ្ធិ មួយនេះ បន្ទាប់ពី ប្រាសាទដ៏អស្ចារ្យនេះ ត្រូវបានបោះបង់ ចោលលើកទីមួយ ក្នុងឆ្នាំ១៤៣១។

ចំណែកឯជញ្ជាំង នៃប្រាសាទបាកាន ក៏មានរូបគំនូរ ផងដែរ ដែលភាគច្រើនគឺជា រូបដែលបង្ហាញ ពីឧបករណ៍ភ្លេងបុរាណ របស់ប្រទេសកម្ពុជា។ យ៉ាងណាមិញ ពេលវេលានៃការ បង្កើតរូបគំនូរ ទាំងនេះមិនទាន់ ត្រូវបានអះអាង ពិតប្រាកដពី អ្នកបុរាណវិទូ នៅឡើយទេ។

វាជារឿង ដ៏គួរអោយ ភ្ញាក់ផ្អើលនិង រំភើបមួយសម្រាប់ ប្រជាជនកម្ពុជា ហើយយើងនឹងចាំ មើលទៀតចំពោះ ការអះអាងនានា របស់អ្នកវិទ្យាសាស្ត្រ ក៏ដូចជាអ្នកបុរាណវិទូ ជុំវិញរូបគំនូរបង្កប់ នៃប្រាសាទអង្គរវត្តនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?












ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]