ភ្នំពេញ៖ ប្រិយមិត្ត មួយចំនួន ប្រហែលជាមិន ទាន់បានដឹងនោះទេថា កាលពីថ្ងៃទី ១៨ ឧសភា កន្លងទៅនេះ មានការចាប់បាន នូវចោរស្រីម្នាក់ នៅព្រលានយន្តហោះ ពោធិ៍ចិនតុង នេះបើតាមការឲ្យដឹង ពីប្រភពវីដេអូ ដែលបានបង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។

មនុស្សម្នាជាច្រើន បាននាំគ្នាចោមរោមមើល សកម្មភាព ចាប់បានចោរស្រីម្នាក់ ក្រោយពីបាន  ធ្វើសកម្មភាព ឆក់កាបូប រួចមក។ តាមរយៈវីដេអូឃ្លីប ក៏បានបង្ហាញឲ្យឃើញថា សមត្ថកិច្ច បានចុះទៅដល់ភ្លាមៗ និង ធ្វើការឃាត់ខ្លួន ចោរស្រីរូបនោះ ប៉ុន្តែ ដោយសារតែកំហឹង នៃការស្អប់ចោរ បានធ្វើឲ្យ ប្រជាពលរដ្ឋ នាំគ្នា ចោមរោម វាយធ្វើបាប ទៅលើចោរស្រីនោះ បើទោះបីជាមានការ ឃាត់មិនឲ្យប្រើអំពើហឹង្សា យ៉ាងណាក្តី។ ទោះជាយ៉ាងណា កម្លាំងមានសមត្ថកិច្ច ក៏បាននាំខ្លួន ជនល្មើស ចេញពីកន្លែងនោះ ដើម្បីជៀសវាង រងនូវកំហឹង ពីសំណាក់ប្រជាពលរដ្ឋ បន្ថែមទៀត៕

ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្ត ទស្សនាវីដេអូឃ្លីបខាងក្រោម៖

ប្រភពពីបណ្តាញសង្គមហ្វេសប៊ុក

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]