អាហ្រ្វិក៖ តើអ្នកធ្លាប់ឃើញ សត្វពពែជិះកង់ ជាមួយមនុស្សដែរទេ? យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះដែរ មានសត្វពពែមួយក្បាល បានជិះកង់ដើរលេង ជាមួយមនុស្ស យ៉ាងប្លែក និងអ្នកប្រហែលជា មិនដែលបានឃើញទិដ្ឋភាពនេះ ពីមុនមកនោះទេ។

កាលពីម្សិលមិញ ចំពោះវីដេអូឃ្លីប ដែលបង្ហាញ ពីសកម្មភាពពពែជិះកង់ ជាមួយមនុស្សនោះ ក៏បានបង្ហោះចូល បណ្តាញYoutube ជាពិសេសមាន អ្នកចុចមើលជាច្រើន។ គួរបញ្ជាក់ផងដែរថា ចំពោះបុរសមិនស្គាល់ អត្តសញ្ញាណនោះ គាត់បាន ខំធាក់កង់ ដើម្បីឌុបសត្វពពែដើរលេង ទោះជាផ្លូវដ៏ចង្អៀត យ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនោះដែរ ដៃនិងជើងរបស់សត្វពពែ បានអោបយ៉ាងស្អិត ត្រង់ទ្រូងរបស់បុរសនោះ  ដែលធ្វើអោយ អ្នកធ្វើដំនើរ ឆ្លងកាត់ផ្លូវនោះ មើលសកម្មភាពសត្វពពែនោះ មិនដាក់ភ្នែក ទាល់តែសោះ។

នេះជារឿងប្លែកមួយ ដែលកម្រសត្វពពែណា ឡើងជិះ លើខ្នងមនុស្សបាននោះទេ។ ប៉ុន្តែបើតាមសម្តីរបស់ អ្នកប្រើប្រាស់បណ្តាញ Youtube បានបញ្ចេញយោបល់ថា គួរតែចាប់ជើង សត្វពពែនោះអោយជាប់គ្នា ដើម្បីកុំអោយវាធ្លាក់។ ចង់ដឹងថា សត្វពពែមួយក្បាលនេះ ជិះកង់ជាមួយមនុស្ស ឡូយយ៉ាងណានោះ តោះទស្សនា វីដេអូឃ្លីបខាងក្រោម ទាំងអស់គ្នា៖




ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]