បេក្ខភាព ១០នាក់អនាគតអ្នក និពន្ធបទភ្លេងថ្មីក្នុងសិល្បៈ តន្ត្រីរបស់ខ្មែរយើង របស់កម្មវិធី  ស្ដាប់ចម្រៀងរបស់ខ្ញុំ ដែលជាប់ឆ្លងចូលវគ្គទី២នោះ ពេលនេះ ត្រូវបានចែកចេញជា ពីរក្រុមហើយ ក្នុងថ្ងៃជួប និងសម្ដែងលើកទី១មុខគណៈ កម្មការកាលពីដើមសប្ដាហ៍នេះ។


ភាពចាំបាច់ក្នុងចែកបេក្ខជន ទាំង១០នាក់ចេញជាពីរក្រុម គឺដើម្បីផ្តល់ភាពងាយ ស្រួលសម្រាប់គណៈកម្មការទាំង ៤នាក់ គឺលោក សុខ វិសាល អ្នកនាង ខាត់ សុឃីម លោក កង ពិសិដ្ឋ និងលោក រ៉េតធី ដូណា ងាយស្រួលក្នុងចែកគ្នាមើលការខុសត្រូវ និងហ្វឹកហាត់ ក្នុងនោះបន្ទាប់ពីចែក ក្រុមហើយ គណៈកម្មការពីរនាក់ ត្រូវមើលការខុស ត្រូវបេក្ខជន១ក្រុមដែលមានគ្នា ៥នាក់។

ក្រុមទី១មួយរបស់គណៈកម្មការលោក កង ពិសិដ្ឋ និងលោក សុខ វិសាល៖

ក្រុមទី២ ដឹកនាំលោក រ៉េតធី ដូណា និងអ្នកនាង
ខាត់ សុ ឃីម មាន៖

១.លោក ខំា ចេន ម្ចាស់បទ “សង្សារ៣ថ្ងៃ“

១.កញ្ញា ចិត្ត កញ្ចនា ម្ចាស់បទ “ភ្លេចខ្លួន“

២.លោក ឈូក សុខា ម្ចាស់បទ “Don’t Cry”

២.លោក យឹង យន ម្ចាស់បទ “សម្រស់ Florida”

៣.លោកលាវ ដាវីត ម្ចាស់បទ “Tiamo”

៣.កញ្ញា រុន ស៊ីរ៉ា ម្ចាស់បទ “ច្រណែនគេដែលមិនមែនជាខ្ញុំ“

៤.កញ្ញា សាំង សុខសេរី ម្ចាស់បទ “ពន្លឺ“

៤.លោក ស្រេង សុវណ្ណដារ៉ា ម្ចាស់បទ “ទឹកភ្នែកពណ៌ភ្លៀង“

៥.អ្នកនាង ឡា អ៊ីន ម្ចាស់បទ “យុវជន និងការងារសហគមន៍

៥.លោក អូន បឋម ម្ចាស់បទ “ស្នេហាស្មោះស“

បន្ទាប់ ពីមានក្រុមរៀងខ្លួន បេក្ខជន បេក្ខនារីទាំងពីរក្រុមនឹង ត្រូវជួបជុំគ្នាម្តងទៀត នៅថ្ងៃទី ៣ មិថុនា ខាងមុខ ដើម្បីទទួលការបង្ហាត់ និងប្រកួតប្រជែង ដណ្ដើមគ្នាឆ្ពោះ ទៅកាន់ជយលាភី។ ប៉ុន្តែមុនដល់តំណែងជយលាភី ពួកគេត្រូវឆ្លង កាត់មួយវគ្គទៀត គឺវគ្គបោះឆ្នោតពីមហាជន ដែលក្រុមការងារនឹងបើកឲ្យ មានការបោះឆ្នោតតាមរយៈ SMS, Facebook Like និង Youtube Like ក្នុងពេលឆាប់ៗនេះ។

គិត ត្រឹមថ្ងៃនេះ “ស្ដាប់ចម្រៀងរបស់ខ្ញុំ” ដែលកំពុងធ្វើប្រតិបត្តិការបំផុស ការតែងនិពន្ធបទ ចម្រៀងមានបទភ្លេង ថ្មី និងស្វែងរកឲ្យឃើញយុវវ័យ ដែលមានទេពកោសល្យពិតប្រាកដ លើផ្នែកនេះ នោះ បានឈានមកដល់វគ្គទី២ហើយ ក្នុងចំណោម ៤វគ្គរបស់កម្មវិធី។

កម្មវិធី ដែលកំពុងទទួលបានការ ចាប់អារម្មណ៍នេះ បានចាប់ដំណើរកាលពីថ្ងៃទី ២៧ កុម្ភៈ ២០១៤។ “ស្ដាប់ចម្រៀងរបស់ខ្ញុំ” កើតឡើងក្រោមការ ចុះអនុស្សរណៈ យោគយល់គ្នារវាងភាគីសំខាន់ៗ៤ គឺក្រសួងព័ត៌មាន ក្រុមហ៊ុន Sabay Digital Corporation មជ្ឈមណ្ឌលតន្ត្រី Madison និង ក្រុមហ៊ុន TY KEA Co.,Ltd។ ក្រុមហ៊ុន Smart ,Coca Cola , Nokia , Tous Les Jours និង Platinum Cineplex គឺជាអ្នកឧបត្ថម្ភធំរបស់កម្មវិធី៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម