ពិភពលោក៖ បុរសជនជាតិអៀកឡង់ បីនាក់បានបំបែក ឯតទគ្គកម្មដោយបាន ចំណាយពេលអស់មួយឆ្នាំ ធ្វើដំនើរទៅកាន់២៣ ប្រទេស ដើម្បីថត វីដេអូឃ្លីបដែលពួកគេបានរាំ នៅតាមតំបន់ទេសចរណ៍ ដែលជាប់ចំនាត់ថ្នាក់ បេតិកភណ្ឌពិភពលោក និងប្រទេសផ្សេងៗទៀត ជាច្រើនដែលមាន ទេសភាពស្រស់ស្អាត ដែលក្នុងនោះក៏មាន ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជាផងដែរ។

យ៉ាងណាមិញ ការធ្វើដំនើរពីប្រាសាទ Machu Picchu ក្នុងប្រទេស Peru ទៅកាន់ Opera House ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បុរសវ័យ ក្មេង៣រូប នេះបានបញ្ចេញនូវក្បាច់ រាំហក់លោតយ៉ាងញាប់ និងរស់រវើកដែល ធ្វើឲ្យអ្នកទស្សនា សប្បាយរីករាយ និងទប់ សំនើចមិនបាន។ លើសពីទៅទៀត មានអ្នកទស្សនាខ្លះ ទប់ចិត្តមិនបាន ក៏បានចូលរួមរាំ កម្សាន្តជាមួយគាត់ផងដែរ។

គួរបញ្ជាក់ផងដែរថា គាត់បានធ្វើដំនើរ ទៅកាន់ប្រទេសមួយ ចំនួនក្នុងទ្វីបអាស៊ី និងអឺរ៉ុបមានដូចជា Mexico, Venezuela, Colombia, Ecuador, Peru, Bolivia, Paraguay, Brazil, Uruguay, Argentina, Chile, New Zealand, Australia, Indonesia, Singapore, Malaysia, Vietnam, Laos, Thailand, Myanmar, Hong Kong, England ។ ហើយអ្វីដែលពិសេសនោះ គឺក្នុងចំនោមប្រទេស ដែលគាត់បានធ្វើ ដំនើរទៅដល់នោះ ក៏មានប្រទេសកម្ពុជាផងដែរ។

តោះទៅទស្សនាក្បាច់រាំ របស់គាត់ទាំងអស់គ្នា!






ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]