រុស្សី៖ វាអាចជារឿង ដ៏ចម្លែកបន្ដិច ខណៈពេលដែល ក្រពើមួយក្បាល ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ក្រោយពី បានប៉ះទង្គិចជាមួយនឹង ស្ដ្រីម្នាក់ ដែលមានទំងន់ ១១៤គ.ក នៅលើរថយន្ដក្រុងសៀកមួយ។

យ៉ាងណាមិញ ក្រពើប្រវែងជាង ២ម៉ែត្រ ដែលមានឈ្មោះថា Fedya បានធ្វើដំណើរជាមួយនឹង រថយន្ដក្រុង ដែលនៅក្នុងនោះ សុទ្ធសឹងតែជាអ្នក លេងសៀក ខណៈពេលដែលវា ដេកយ៉ាងសុខស្រួល។ តែភ្លាមៗនោះ រថយន្ដក្រុងនេះ ក៏រងគ្រោះថ្នាក់ចរាចរណ៍បន្ដិចបន្ដួច នៅលើផ្លូវ ក្បែរ Severomorsk ក្នុងរុស្សី។ អ្វីដែលមិនគួរឲ្យជឿនោះ នារីដែលមានងារជា គេណេយ្យករ របស់ក្រុមសៀកនេះ ដែលនាងមិនបានពាក់ខ្សែក្រវ៉ាត់ នៅពេលដែលធ្វើដំណើរផងដែរនោះ បានហោះបើុងពីកៅអី របស់ខ្លួន រួចក៏ទៅសង្កត់ពី លើក្រពើដែលវាបានដេកក្បែរនាង ខណៈពេលដែលនាង មានទំងន់ជាង ១១០គ.ក យោងទៅតាម RIA Novosti។  

នៅពេលនោះ ក្រុមអ្នកលេងសៀកនេះ បាននាំគ្នា ភ័យខ្លាចថា ក្រពើនេះ នឹងងាប់ ដោយសារតែឃើញវា ក្អួតអស់ ៣ម៉ោង ដែលនេះជាសញ្ញាមួយបញ្ជាក់ថា វាគ្រាំក្នុង ដូចនេះ ពួកគេក៏បញ្ជូនវា ទៅកាន់មន្ទីរពេទ្យដែល នៅក្បែរនោះតែម្ដង។ រីឯស្ដ្រីធាត់រូបនេះ មិនមានរងរបួសធ្ងន់ធ្ងរអ្វីនោះទេ តែនាងត្រូវបាន គេស្ដីបន្ទោសចំពោះ ការមិនពាក់ខ្សែក្រវ៉ាត់ និងសំនូមពរឲ្យនាង បញ្ចុះទំងន់ ដើម្បីសុវត្ថិភាពសម្រាប់ខ្លួននាង និងអ្នកដទៃផងដែរ។

គួរបញ្ជាក់ថា គឺសង្កេតឃើញ មានខ្លា តោ និងស្វាជាច្រើនទៀត ដែលត្រូវបានគេ យកមកលេងសៀក នៅក្នុងរុស្សី ខណៈពេលដែលគ្មានច្បាប់មួយណា ចេញមកការពារនៅពេលដែល សត្វទាំងនេះធ្វើការសម្ដែងនោះទេ៕


រូបភាព ក្រពើដែលក្លាយជា ជនរងគ្រោះ គ្រាំក្នុង

រូបភាពកន្លែងលេងសៀក

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]