កាលពីថ្មីៗនេះ វីដេអូគួរអោយស្រៀវសាច់មួយ ត្រូវបានបង្ហោះនៅលើបណ្តាញយូធូប ដោយបង្ហាញពីការឡើងម៉ាស៊ីនស្ទូចដ៏ខ្ពស់ កម្ពស់ជាង ១៥០ ម៉ែត្រ ដោយគ្មានឩបករណ៍ ការពារសុវត្ថិភាព មិនគួរអោយជឿសោះឡើយ។

ភ្ជាប់ជាមួយនឹងមួកសុវត្ថិភាព ដែលបំពាក់ដោយកាមេរ៉ា ទុកសម្រាប់ផ្តិតយករូបភាព បុរសជនជាតិអង់គ្លេស James Kingston វ័យ ២៣ ឆ្នាំបានលបលួចចូលអគារ Southbank Tower ដែលកំពុងសាងសង់ឡើងវិញ និងដើរ វាលឡើងតាម៉ាស៊ីនស្ទូច នៅក្បែរនោះ រហូតដល់កម្ពស់ ៤៩០ ហ្វីត ស្មើនឹង ១៥០ ម៉ែត្រ។

ទន្ទឹមនឹងនេះដែរ ការដើរឡើងដល់រយៈកម្ពស់ដ៏ខ្ពស់នេះ ត្រូវចំណាយពេលប្រមាណជា ២០ ទៅ ៣០ នាទី ដោយ James បានប្រាប់អោយដឹងថា ខ្ញុំត្រូវភ្ញាក់ពីព្រឹក តាំងពីម៉ោង ៥ ភ្លឺ ដើម្បីគេចពីភ្នែករបស់សន្តិសុខ ដែលយាមការពារអគារ ហើយនៅពេលដែលខ្ញុំ ឡើងដល់កំពូល  ខ្ញុំចងដៃម្ខាងអោយជាប់ទៅនឹងម៉ាស៊ីនស្ទូច ហើយចំណែកឯជើងទាំងពីររបស់ខ្ញុំ សន្តូកចុះក្រោម មើលទៅគួរអោយស្រៀវសាច់ជំនួស។

គួរបញ្ជាក់ផងដែរថា បុរសជនជាតិអង់គ្លេសនេះ ធ្លាប់ធ្វើការឡើងអគារខ្ពស់ៗ ជាច្រើនរួចមកហើយ ដោយគាត់បានផ្តិតជាខ្សែវីដេអូទុក ដែលសុទ្ធតែមានអ្នកទស្សនាជាច្រើនផងដែរ។


ដូចនេះបើចង់ដឹងច្បាស់ មានតែទស្សនាវីដេអូខាងក្រោម៖ (ខ្សោយបេះដូងហាមមើល)

 

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]