ចិន៖ នេះពិតជាហេតុការណ៍ ដ៏គួរឲ្យរន្ធត់មួយ សំរាប់បុរសរងគ្រោះម្នាក់ ដែលគាត់មិនបានដឹងខ្លួន ទាល់តែសោះថាមាន រថយន្តដឹកទំនិញ មួយគ្រឿង កំពុងបើកសំដៅមកបុករូបគាត់។

ប្រភពវីដេអូ បានឲ្យដឹងថា បុរសរងគ្រោះម្នាក់ កំពុងតែដើរសម្លឹងរកមើល និង រើសយករបស់ របរប្រើប្រាស់របស់ខ្លួនមកវិញ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រួចមក។ យ៉ាងណាមិញ តាមរយៈវីដេអូឃ្លីប យើងអាចឃើញបានយ៉ាងច្បាស់ថា ខណៈ បុរសពាក់អាវក្រហមនោះ កំពុងតែស្ថិតនៅលើ ដងទ្រូងផ្លូវ ស្រាប់តែមាន រថយន្តដឹកទំនិញមួយគ្រឿង បានបរមកយ៉ាងលឿន និង ទំនងមិនបានមើលឃើញ ថាមានអ្វីនៅពីមុខឲ្យច្បាស់ផងនោះ ក៏បានបុកពេញទំហឹង ទាំងបុរសរងគ្រោះ និង រថយន្តដែលខូចខាតស្រាប់ របស់គាត់។

សំរាប់បុរសរងគ្រោះវិញ ក្រោយពីត្រូវរថយន្តបុកហើយនោះ បានដេកក្រាបនៅនឹងថ្នល់ កំរើកទៅណាលែងរួច ហើយក៏អាចនឹង ស្ថិតក្នុងស្ថានភាព ទទួលរងរបួសធ្ងន់ធ្ងរផងដែរ ខណៈ អ្នកបើកបរ រថយន្តដឹកទំនិញនោះ ក៏បានចុះមកមើល។ ទោះជាយ៉ាងណា ពេលនេះ ក៏មិនដឹងថា វាសនាគាត់ នឹងទៅជាយ៉ាងណានោះដែរ៕ សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖

ប្រភព៖ ឡាយលីក

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]