រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរស ០២នាក់បានស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍រថយន្តកុង តឺន័របុកម៉ូតូ អូសប្រហែល១០ ម៉ែត្រ ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ៣និង៥០នាទីទាបភ្លឺ ឈានចូលថ្ងៃ ទី ៣០ ឧសភា ២០១៤ នៅតាមផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិ ជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ។

យោងតាមប្រភព ព័ត៌មានពីកន្លែង កើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តកុងតឺន័រ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3A-2721  ដោយរថយន្តមានតែកន្ទុយ អត់មានទូទេ ដោយបើកបរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ ហុងដាឌ្រីមសេ១២៥ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1CA-5786 បើកតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត (បញ្រ្ចាសទិសគ្នា)  អូសប្រហែល១០ម៉ែត្រ  បណ្តាលឱ្យបុរស០២នាក់ ស្លាប់នៅនិងកន្លែងកើតហេតុ ។

តាមសាក្សីខ្លះថាម៉ូតូបើករេ ចង្កូតចូលផ្លូវរថយន្តកុងតឺន័រ ចំណែកសាកស្សីខ្លះថា កុងតឺន័រជិះចូលផ្លូវ ម៉ូតូហើយបុកតែម្តង ។

ក្រោយពេលកើតហេតុថៃ កុងរថយន្តបានបើក ទ្វាររថយន្តគេចខ្លួនបាត់ ចំណែកសពជនរងគ្រោះ ទាំង០២នាក់សមត្ថកិច្ចបាន ទាក់ទងក្រុមគ្រួសារឱ្យមកទទួល យកទៅធ្វើបុណ្យ ។ បន្ទាប់ពីធ្វើការវាស់វែងហើយ សមត្ថកិច្ចបានយកទាំង ម៉ូតូនិងរថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំដោះស្រាយតាមផ្លូវច្បាប់ ។


រថយន្តកុងតឺន័រដែលបុកម៉ូតូ

ជនរងគ្រោះ០២នាក់ស្លាប់នៅនិងកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]