ភ្នំពេញ ៖ ជនជាតិជប៉ុន២ក្រុម ដែលធ្លាប់មានទំនាស់ជាយូរឆ្នាំមកហើយ នៅ ក្នុងប្រទេសជប៉ុន ជាទឹកដី កំណើតរបស់ខ្លួន ឥឡូវនេះជម្លោះបានបន្ដរីករាល ដាល មក ដល់កម្ពុជា ធ្វើឱ្យមានការចាប់អារម្មណ៍និង រហូតទៅដល់ការដាក់ពាក្យបណ្ដឹង ទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ក្រោយពីគូ ជម្លោះម្ខាង បាន ក្លាយជាសញ្ជាតិកម្ពុជា ហើយជម្លោះរវាងពួកគេទាំងពីរក្រុម គឺ សំដៅទៅលើទឹកប្រាក់រាប់សិបលាន ដុល្លារ ដែលម្ខាងចោទទៅម្ខាង យកហេតុផល រៀងៗខ្លួន ។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤  មេធាវី ៤នាក់ មកពីប្រទេសជប៉ុនដែលអះ អាងថា ជាមេធាវី របស់ជនរងគ្រោះជាជន ចាស់ជរាបានធ្វើសន្និសីទ កាសែត នៅសណ្ឋា គារកាំបូឌីយ៉ាណា ដោយចោទ ប្រកាន់បុរស ជនជាតិជប៉ុនម្នាក់ឈ្មោះ កុនណុ កក្កដា អាយុ ៥៨ឆ្នាំ មានតួនាទីជាអគ្គនាយកក្រុម ហ៊ុន AAP International ស្ថិតនៅជាន់ទី៤  អគារភ្នំពេញថៅវ័រ ក្នុងខណ្ឌចំការមនថា បានបោកប្រាស ក្នុងករណីលក់អចលនវត្ថុ ទៅឱ្យជនចាស់ជរា និងប្រជាជននៅប្រទេស ជប៉ុន ធ្វើឱ្យប្រជាជននៅ ទីនោះ ខាតបង់ លុយអស់រាប់សិបដុល្លារ ។

ក្រុមមេធាវីទាំង ៤នាក់ បានចោទបុរស ជនជាតិជប៉ុនថា គឺជាមេខ្លោងនៃគម្រោង បោកប្រាស់ រួចហើយ រត់មកជ្រកកោននៅ កម្ពុជា ក្រោយពីតុលាការ នៅក្នុងប្រទេស ជប៉ុន បានអះអាងថា បុគ្គលរូបនេះពិតជា ជនឆបោកមែន ។

ជុំវិញការចោទប្រកាន់ខាងលើនេះ ពី ភាគីទំនាស់របស់ខ្លួន លោក កុនណុ កក្កដា  បានឆ្លើយតបទៅវិញ តាមរយៈសន្និសីទ កាសែតរបស់ខ្លួន នៅរសៀលថ្ងៃ ទី២៩ ខែ ឧសភា ឆ្នាំ២០១៤ ដោយច្រានចោល ទាំង ស្រុង ហើយបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន រហូតដល់មករស់នៅកម្ពុជា ក្នុងនាមជាអ្នក រកស៊ី ផ្នែក អចលនទ្រព្យ ហើយចូលសញ្ជាតិ កម្ពុជាទៀតផង ។

បុរសជនជាតិជប៉ុន ដែលជាប្រធានក្រុម ហ៊ុនរកស៊ីផ្នែកអចលនទ្រព្យ បង្កើតឡើង ជាង ២ឆ្នាំនៅ កម្ពុជា រូបនេះតាមរយៈអ្នក បកប្រែរបស់ខ្លួនបានអះអាង ថា ការលើក ឡើង របស់ក្រុមមេធាវីដែលដឹកនាំដោយ លោក ហ្គូអេហ្កាវ៉ា នោះបានធ្វើឱ្យប៉ះពាល់ ដល់កិត្ដិយស និងការរកស៊ីរបស់លោកយ៉ាង ធ្ងន់ធ្ងរ ជា ពិសេស មានការយល់ច្រឡំកាន់ តែខ្លាំង ពីសំណាក់ប្រជាពលរដ្ឋនៅប្រទេស ជប៉ុន ។

បុរសជនជាតិជប៉ុនរូបនេះ បានបញ្ជាក់ ថា “ខ្ញុំយកសញ្ជាតិកម្ពុជា ដើម្បីចង់មករស់ នៅ និងអភិវឌ្ឍន៍ ប្រទេសកម្ពុជាមិនមែនជា ការរត់គេចនោះទេ ”។ លោកបន្ដថា បច្ចុ ប្បន្ននេះកម្ពុជាបាន និងកំពុងរីក ចម្រើនដូច្នេះ វិស័យអចលនទ្រព្យ ក៏មានការកើនឡើង ជាពិសេសនោះមានការចាប់អារម្មណ៍ពីក្រុម ហ៊ុនបរទេស ប៉ុន្ដែ ក៏មានក្រុមហ៊ុនខ្លះ ឆបោក ។

លោកបន្ដទៀតថា ពេលរស់នៅប្រទេស ជប៉ុន តុលាការមិនដែលកោះហៅលោក សូម្បីតែមួយដង ហើយពេលមកកម្ពុជា ប៉ូលិសអន្ដរជាតិ ក៏បានចុះសួរនាំ ប៉ុន្ដែមិន បានរកឃើញនូវទោសកំហុស របស់ លោក នោះឡើយ ។

ជុំវិញការចោទប្រកាន់ខាងលើនេះ ត្រូវ បានលោក កក្កដា ពន្យល់ថា គឺជាការចង់ បង្ខូចកេរ្ដិ៍ឈ្មោះ និង កិត្ដិយសរបស់លោក ដោយសារតែរូបលោក និងបុគ្គលឈ្មោះ ហ្គាម៉ូស ដែលមានបុរសឈ្មោះ អេហ្គាវ៉ា ជា កូនចៅ រៀបចំផែនការគ្រប់បែបយ៉ាងធ្វើ បាបរូបលោក និងក្រុមគ្រួសារ ។ ពេលរស់ នៅប្រទេស ជប៉ុន ក្រុមនេះបានប្រើរូបភាព គ្រប់បែបយ៉ាង ធ្វើមកលើរូបលោកចំនួន ២៦លើក ទាំងវាយរថយន្ដ ទាំងចាប់ជម្រិត កូនស្រី និងសរសេរ ឈ្មោះលោកនៅជុំវិញ ផ្ទះថា ជាជនជាប់ចោទទៀតផង ខណៈដែល លោកមិនត្រូវបានតុលាការ ឬអាជ្ញាធរពាក់ព័ន្ធរកឃើញកំហុសនោះទេ។សម្រាប់ការ មករកស៊ីនៅកម្ពុជា នេះលោក ចង់ឱ្យមានការអភិវឌ្ឍន៍ និងរីកចម្រើនបន្ដ ទៀត សម្រាប់ប្រជាជន និងសង្គមកម្ពុជា។

ក្នុងការរៀបរាប់ដ៏វែងនៃរឿងរ៉ាវរបស់ ខ្លួននោះ លោក កក្កដា ក៏បានបង្ហាញ និង ល្បិចកល របស់មេធាវី កម្ពុជាម្នាក់ឈ្មោះ គង់ សំអុន ដែលបានបោកប្រាស់ និងឆបោក លោក ដោយសារតែជាបក្ខពួក របស់ ក្រុមហ្គាម៉ូស ។

ជាមួយគ្នានេះ តាមរយៈមេធាវីរបស់ ខ្លួន បុរសជនជាតិជប៉ុនដែលមានគំនិតចូល រួមចំណែកអភិវឌ្ឍន៍ សង្គមកម្ពុជារូបនេះ ក៏ បានដាក់ពាក្យបណ្ដឹង ទៅកាន់ សាលាដំបូង រាជធានីភ្នំពេញផងដែរ កាលពីព្រឹក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៤ ដោយចោទ ប្រកាន់ឈ្មោះ ហ្គោអេហ្គាវ៉ា អាយុ ៣៣ឆ្នាំ ជនជាតិជប៉ុន ដែលជាមេធាវីពីបទបរិហារ កេរ្ដិ៍ ជាសាធារណៈ ។

នៅក្នុងពាក្យបណ្ដឹងនេះលោក កក្កដា បានបញ្ជាក់ថា “ការប្ដឹងចោទប្រកាន់នេះវា ខុសទាំងស្រុងទៅនឹង ការពិត ដែលនាំឱ្យប៉ះ ពាល់យ៉ាងខ្លាំង ដល់មុខរបរ និងកេរ្ដិ៍ឈ្មោះ ខ្ញុំបាទ ទាំងនៅប្រទេសជប៉ុន និង ប្រទេស ខ្មែរ ”។

សម្រាប់បុរសជនជាតិជប៉ុនរូបនេះ ដែលបានមករកស៊ី ជួយជំរុញសេដ្ឋកិច្ច កម្ពុជា អស់រយៈពេលជាង ២ឆ្នាំមកហើយ ដោយចំណាយដើមទុនអស់ជាង ៤លាន ដុល្លារ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]