កាណាដា ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា សាកសពលោកយាយ ម្នាក់ត្រូវបានដាក់ អោយអង្គុយ នៅលើកៅអី ក្នុងពិធីបុណ្យសព របស់គាត់។

គួរបញ្ជាក់ផងដែរ លោកយាយម្នាក់នេះ មានឈ្មោះ Chervony Lloren ស្លាប់ដោយសារជំងឺ ចាស់ជរា ក្នុងអាយុ ៨០ ឆ្នាំ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។

អ្វីដែលចំលែកខុសពី ពិធីបុណ្យសពផ្សេងៗ គឺពិធីបុណ្យសព របស់លោកយាយ Lloren ត្រូវបានគេយក សាកសពរបស់គាត់ អោយអង្គុយនៅលើ កៅអីថ្មដែលលាបថ្នាំពណ៌ក្រហម ក្នុងសំលៀកបំពាក់រៀបការលើកទីពីរ របស់គាត់កាល ពី ៣២ ឆ្នាំមុន។

អ្នកស្រី Miriam Chervony, ដែលត្រូវជាកូនលោកយាយ Lloren បានឲ្យដឹងថា ម្តាយរបស់គាត់ជា អ្នកមានគំនិតដាក់ សាកសពរបស់គាត់ ឲ្យអង្គុយដូច្នេះ មុនពេលដែលគាត់ស្លាប់។

គួររំលឹកផងដែរ ករណីនេះស្រដៀងគ្នានេះដែរ ក៏មានអ្នកប្រដាល់ម្នាក់ ដែលត្រូវបានគេសំលាប់ ត្រូវបានគេយកសាកសព របស់គាត់ទៅដាក់នៅលើ សៃវៀនប្រដាល់៕


តើប្រិយមិត្ត យល់យ៉ាងណាដែរ?

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]