អាមេរិក ៖ តាមការឲ្យដឹងពីមន្រ្តីប៉ូលីស ក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់បានបាញ់សម្លាប់ ប្អូនប្រុសរបស់ខ្លូនដែល មានអាយុ ១ ឆ្នាំ កន្លះ នៅពេលដែល ក្មេងប្រុសនេះ យកកាំភ្លើងអ្នកជិត ខាងលេង។

គូរបញ្ជាក់ផងដែរ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអង្គារ កន្លងទៅនេះ នៅពេលដែល ម្តាយរបស់ក្មេងប្រុស ទាំងពីរនេះ បានយកពួកគេទៅលេងផ្ទះ អ្នកជិតខាង។ នៅពេលដែល នៅក្នុងផ្ទះអ្នកជិតខាង ក្មេងប្រុសដែលមាន អាយុ ៣ ឆ្នាំរូបនេះ បានប្រទះឃើញ កាំភ្លើងខ្លី ចេញពីបន្ទប់ បន្ទប់ទទួលភ្ញៀវ យកទៅលេង ជាមួយប្អូនប្រុសរបស់គេ នៅក្នុងបន្ទប់គេង ហើយម្តាយរបស់គេ និង ម្ចាស់ផ្ទះក៏មិនបានដឹង ថាក្មេងប្រុសនេះ បានយក កាំភ្លើងលេងដែរ។ ជាអកុសល នៅពេលដែលពួកគេ លេងកាំភ្លើ់ង ក្មេងប្រុសរូបនេះ បានលេងបាញ់ ប្អូនប្រុសរបស់ខ្លូន ចំក្បាល។

ប៉ូលីសបានឲ្យដឹងទៀតថា បន្ទាប់ពីម្តាយរបស់ក្មេងប្រុសទាំងពីរនេះ បានលឺសំលេងកាំភ្លើង ក៏បានស្ទុះចូលទៅមើល ប៉ុន្តែវាហួស ពេលទៅហើយ។ ក្មេងប្រុសរូបនេះ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែពេលដែល ទៅដល់មន្ទីរពេទ្យ គេបានដាច់ដង្ហើម ស្លាប់បាត់ទៅហើយ។

យ៉ាងណាមិញ លោកប្រធានប៉ូលីស Don Engler បានឲ្យដឹងថា គាត់មិនទាន់បានសំរេច ថាកាត់ទោសអ្នកណា នៅឡើយទេ ហើយប្រហែលជាចំណាយ ពេលមួយសប្តាហ៍ ដើម្បីស៊ើបអង្កេតរឿងក្តីនេះ ដែលសំរេចដោយ ការិយាល័យ មេធាវី Gila County


កន្លែងកើតហេតុ

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]