សហរដ្ឋអាមេរិក៖ ខណៈពេលដែល ក្រុមហ៊ុនបច្ចេកវិទ្យា Google បានចំណាយពេល និងធ្វើការពិសោធន៍ជាមួយនឹង ឡានបញ្ជាដោយ ស្វ័យប្រវត្តិតាមប្រព័ន្ធ Google អស់ពេលជា ច្រើនឆ្នាំនោះ នាពេលនេះ រថយន្តមួយនេះ ត្រូវបានដាក់បង្ហាញជា សាធារណៈ ដែលជាប្រភេទរថយន្តគំរូដំបូងគេបង្អស់។

ការរចនារថយន្តនេះមានដូចជា៖

ការធ្វើដំនើរ៖ ជំនួសដោយការប្រើប្រាស់ កង់ធ្វើពីដែកថែប ហ្វ្រាំង និងឈ្នាន់ឧស្ម័ន គេប្រើប្រាស់ ប៊ូតុងឈប់ និងទៅមុខ ហើយនិងអេក្រង់ សម្រាប់បង្ហាញផ្លូវជំនួសវិញ។ ល្បឿនសម្រាប់រថយន្ត គំរូដំបូងគេនេះគឺ ត្រឹមតែ៤០គម ក្នុងមួយម៉ោងប៉ុណ្ណោះ ដែលវាតម្រូវឲ្យ អ្នកដំនើរមានការ អត់ធ្មត់បន្តិច។

ការរចនាម៉ូត៖ កៅអីអង្គុយទាំងសងខាង អាចដាក់ឲ្យទ្រេតបាន ហើយសម្រាប់រូបរាង ផ្នែកខាងក្រៅវិញ មើលទៅដូចជារាងតុក្កតាចេះនិយាយ ដូច្នេះដែរ។ អ្នកផលិតរថយន្តបាន ឲ្យដឹងថារថយន្ត នេះមិនទាន់ត្រូវបាន ដាក់លក់ជាសាធារណៈ នៅឡើយទេ តែគេសង្ឃឹមថាក្នុងកំឡុងពេល មួយឆ្នាំទៀត គេនឹងអាចដាក់ឲ្យដំនើរ ការឡានគម្រូនេះ ចំនួន១០០គ្រឿង លើផ្លូវសាធារណៈ។ ហើយគេក៏បានបញ្ជាក់ ថែមទៀតថារថយន្ត គម្រូនេះត្រូវបានរចនាឡើង ដើម្បីការសិក្សា មិនមែនសម្រាប់ ភាពល្អប្រណិតនោះទេ។

សុវត្ថិភាព៖ ខណៈពេលដែលមនុស្ស និងរថយន្តកំពុង ធ្វើដំនើរតាមដងផ្លូវ រថយន្តនេះអាចធ្វើឲ្យ ផ្លូវកាន់តែមានសុវត្ថិភាពជាងមុន។ រថយន្ត គំរូដ៏អស្ចារ្យ មួយនេះលើក កម្ពស់សុត្ថិភាព ដោយវាមានសមត្ថភាព គេចផុតពីចំនុចមើលមិនឃើញ ឬរបស់ផ្សេងៗដែល មានចំងាយធំជាង តារាងបាល់ទាត់២ គ្រប់ទិសដៅទាំងអស់។ លើសពីនេះ វាក៏បំពាក់នូវខ្សែ ក្រវ៉ាត់សុវត្ថិភាព ដូចជាឡានដទៃ ទៀតដែរ។

អត្ថប្រយោជន៍របស់រថយន្ត៖ អ្នកផលិតរថយន្តនេះ មិនទាន់ដឹងច្បាស់នូវ ឡើយទេថាពេលណា រថយន្តនេះនឹង ត្រូវដាក់លក់លើទីផ្សារ និង ក៏មិនទាន់កំនត់ពីតម្លៃនៅឡើយដែរ។ យ៉ាងណាមិញ ក្រុមហ៊ុនបានលើកឡើងថែម ទៀតថារថយន្តនេះ អាចជួយសម្រាលបន្ទុកជាច្រើនដល់ អ្នកបើកបរពេលដែល កំពុងធ្វើដំនើរ។ លើសពីនេះ វាក៏អាចជួយសម្រួល បន្ទុកដល់មាតា ដែលអាចឲ្យគាត់មាន ពេលគ្រប់គ្រាន់ដើម្បីមើល ថែកូនរបស់គាត់ ពេលដែរកំពុងបើកបរ។ ម្យ៉ាងទៀត វាជួយសម្រួលដល់ ការលំបាករក ទីកន្លែងចត រថយន្តពេលដែលមាន ការកកស្ទះដោយ អ្នកបើកបរគ្រាន់ តែបញ្ជាឲ្យវាវិលត្រឡប់ មកទីតាំងដើមវិញបាន។ អ្វីដែលពីសេសទៅ ទៀតនោះគឺអាចបញ្ជា ជំនួសអ្នកបើកបរដែលស្រវឹង ថែមទៀតផង។

ចង់ដឺងថា រថយន្តបើកបរស្វ័យប្រវត្តិ តាមប្រព័ន្ធGoogleនេះ អស្ចារ្យយ៉ាងណានោះ សូមទៅទស្សនាវីដេអូឃ្លីប ទាំងអស់គ្នា!




ប្រភព បរទេស

ដោយ mey 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]