ក្រុមហ៊ុន Apple បានធ្វើអោយ ពិភពលោកភ្ញាក់ផ្អើល ម្តងទៀតហើយ បន្ទាប់ពីខ្លួន បានទិញយកក្រុមហ៊ុន អេឡិចត្រូនិច Beats ក្នុងតម្លៃ ៣ ពាន់លានដុល្លារ។ ដែលទឹកប្រាក់ ២.៦ពាន់លានដុលា្លរ នឹងប្រគល់ភ្លាមៗ ចំណែកឯនៅសល់ ៤០០លានដុល្លារ នឹងប្រគល់នៅពេល ក្រោយទៀត។

ការប្រកាសក្នុងការ ទិញយកដោយ ជោគជ័យរបស់ក្រុមហ៊ុន Apple មានឡើងបន្ទាប់ ពីមានការចរចា ដែលមានរយៈពេល បីសប្តាហ៍មកហើយ ដើម្បីទិញយកក្រុមហ៊ុន Beats ដែលជាអ្នកបង្កើត កាសស្តាប់ដ៏ល្បីម៉ាក Beat។

លោក Tim Cook នាយកប្រតិបត្តិនៃ ក្រុមហ៊ុន Apple បាននិយាយថា “ក្រុមហ៊ុន Beats ទទួលបានផលចំណេញ ១.១ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលនេះបានបង្ហាញ អោយឃើញថា Beats គឺពិតជាមានតម្លៃ សម្រាប់យើងក្នុងការ ទិញយកពិតមែន”។

លោកក៏បាន បញ្ជាក់ផងដែរថា អ្នកបង្កើតក្រុមហ៊ុន Beats គឺលោក Jimmy Iovine និង Dr. Dre ក៏នឹងចូលរួម ធ្វើការជាមួយ ក្រុមហ៊ុន Apple ផងដែរ ដែលពួកគេនឹងក្លាយ ទៅជាប្រធានគ្រប់គ្រង និងទទួលខុសត្រូវ ទៅលើផ្នែកបទភ្លេង របស់ក្រុមហ៊ុន Apple។

វាជារឿងដ៏ គួរអោយភ្ញាក់ផ្អើល សម្រាប់ពិភពលោក ហើយយើងនឹងចាំ មើលថាតើ Apple នឹងមានគម្រោងអស្ចារ្យ អ្វីទៀតសម្រាប់ ផ្តល់ជូនអតិថិជន របស់ខ្លួនក៏ដូចជា ប្រកួតប្រជែងជាមួយដៃគូ ធំៗរួមមាន Samsung និង HTC ជាដើម៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]