ថ្មីៗនេះមាន គម្រោងមួយ ប្រុងនឹងបង្កើត ទីក្រុងបណ្តែតទឹកមួយ ដែលមានសំណង់ទាំង នៅលើទឹក និងនៅក្រោមទឹក ដ៏អស្ចារ្យមិន ធ្លាប់មានពីមុន មកក្នុងពិភពលោកនេះ។

គម្រោងបង្កើតដ៏ អស្ចារ្យនៃទីក្រុង Floating City ដែលហៅថា ទីក្រុងបណ្តែតទឹក អាចនឹងមាន ផ្ទៃក្រឡា១០គីឡូម៉ែត្រការេ ដែលនៅក្នុងទីក្រុង នោះមានដូចជា ផែសម្រាប់នាវាចត, ផ្លូវថ្នល់ ជាដើម។ លើសពីនេះទៀត នៅមានកន្លែង សម្រាប់កំសាន្តនិង លំហែកាយ ជាច្រើនទៀតផងដែរ ព្រមទាំងសណ្ឋារគារ អមដោយសួនច្បារ ដ៏ស្រស់ស្អាត ដែលផ្តល់អារម្មណ៍ ដ៏អស្ចារ្យដល់ អ្នកដែលទៅ កំសាន្តនៅទីនោះ។

ទីក្រុងមួយនេះ នឹងត្រូវសាងសង់ឡើង ក្នុងបែបបទ រាងជា៦ជ្រុង ដើម្បីភ្ជាប់ទៅនឹង អាគារក៏ដូចជា សំណង់ផ្សេងទៀត ទាំងនៅក្នុងទឹក និងនៅលើទឹក ព្រមទាំងមានផ្លូវរូង ជាច្រើនទៀត សម្រាប់ជាច្រកចេញចូល។ ចំពោះមធ្យោបាយ ក្នុងការធ្វើដំណើរ គឺត្រូវការរថយន្ត ដែលដំណើរការដោយ អគ្គិសនី ព្រោះថានៅទីនោះ នឹងមិនអនុញ្ញាតអោយប្រើ របស់អ្វីដែលអាចបំពុលបរិស្ថាននោះឡើយ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន AT Design Office ជាអ្នកបង្កើតគម្រោង នេះឡើយហើយ នឹងត្រូវធ្វើនៅ ក្នុងទឹកដីនៃប្រទេសចិន។ វាត្រូវបាន គេជឿជាក់ថា នឹងអាចទាក់ទាញ ភ្ញៀវទេសចរបានយ៉ាង ច្រើនលើសលុប ជាមិនខាន៕

ចង់ដឹងថា ទិដ្ឋភាពនៃទីក្រុង បណ្តែតទឹក មួយនេះអស្ចារ្យ និងស្រស់ស្អាតយ៉ាងណា នោះសូមទស្សនា រូបភាពទាំងអស់គ្នា៖







តើប្រិយមិត្ត យល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]