ក្រុមហ៊ុន Samsung ដែលជាស្លាក សញ្ញាបច្ចេកវិជ្ជាលំដាប់ថ្នាក់លេខ 1 ក្នុងពិភពលោក លើបច្ចេកវិជ្ជា ទូរទស្សន៍ក្នុងរយៈពេល 8 ឆ្នាំជាប់ៗគ្នា ហើយនៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានដាក់បង្ហាញ ទូរទស្សន៍រាងកោង Curved UHD TV គុណភាពរូបភាពច្បាស់ឥត ខ្ចោះលើកដំបូងរបស់ខ្លួន និងបានប្រកាសនូវភាពដ៏រំភើប អស្ចារ្យនៃឆ្នាំ 2014 នៃទូរទស្សន៍កោង Curved UHD TV និងម៉ូឌែលទូរទស្សន៍ UHD ដទៃរបស់ខ្លួន។ ផលិតផលថ្មីនៃបច្ចេកវិជ្ជាថ្មីនេះ និងពង្រឹងភាពជាអ្នក នាំមុខគេរបស់ក្រុមហ៊ុន Samsung និងកំណត់ល្បឿននៃការ បង្កើតថ្មីការរចនានិងមាតិកានៅក្នុង ឧស្សាហ៍កម្មនេះ។

នៅឆ្នាំ 2013 ក្រុមហ៊ុន Samsung បានណែនាំទូរទស្សន៍ UHD 3 ម៉ូឌែលដែលបានធ្វើឱ្យមាន តម្រូវការប្រើប្រាស់នៃបច្ចេកវិជ្ជាថ្មីនេះ ដោយរួមជាមួយការបង្ហាញ លើកដំបូង ដែលមិនធ្លាប់មាន នៃទូរទស្សន៍ជាមួយការ រចនារាងកោងរបស់ខ្លួន។ សម្រាប់ឆ្នាំ 2014 ក្រុមហ៊ុន Samsung កំពុង បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បី ជំរុញបច្ចេកវិជ្ជាថ្មីៗទំាងនោះ ដោយដាក់បង្ហាញទូរទស្សន៍រាងកោង Curved UHD TV ដំបូងបំផុងក្នុង ពិភពលោក ទៅក្នុងទីផ្សារ ប្រទេសកម្ពុជា។ ទូរទស្សន៍ដែលមានសមត្ថភាព ដ៏អស្ចារ្យដែលត្រៀមខ្លួនជាស្រេច សម្រាប់អនាគត អាចផ្តល់បទ ពិសោធន៍ដ៏អស្ចារ្យ និងនាំមកជូន  អ្នកទស្សនានូវបច្ចេកវិជ្ជា ទំនើបចុងក្រោយ និងការកម្សាន្ត។

លោក ហ្គីហាន់ លី នាយកគ្រប់គ្រងសាខាថៃ សាមសុងអេឡិចត្រូនិច ប្រចាំកម្ពុជា-ឡាវ បានឱ្យដឹងថា "យើងមានមោទនភាព ណាស់ក្នុងការបង្ហាញ ទូរទស្សន៍កោង Curved UHD TV ដំបូងបំផុតក្នុង ពិភពលោកក្នុងប្រទេសកម្ពុជា។ នេះគឺជាការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Samsung ដើម្បីនាំយកមក នូវបច្ចេកវិជ្ជាចុងក្រោយបំផុត និងការច្នៃប្រឌិតដល់ ពិភពលោកក៏ដូចជាប្រទេស កម្ពុជាផងដែរ។ នេះជាបច្ចេកវិជ្ជាចុងក្រោយបំផុត ដែលផ្តល់នូវបទពិសោធន៍នៃការ កម្សាន្តដល់អ្នកទស្សនា។ ទូរទស្សន៍កោង Samsung Curved UHD TV ផ្ដល់នូវលក្ខណៈ ពិសេសដ៏អស្ចារ្យ និងបច្ចេកវិជ្ជាទំនើបថ្មី ចុងក្រោយបំផុត ដែលបង្កើនបទពិសោធន៍ ទូរទស្សន៍ដោយ រួមបញ្ចូលការបញ្ជា សំឡេង អារម្មណ៍ រូបភាព។"

លោកបានបន្ថែមទៀតថា "បច្ចេកវិជ្ជានៃរូបភាពច្បាស់ ឥតខ្ចោះរបស់ Samsung UHD TV (ultra-high definition) និងអេក្រង់កោង ដែលបានរចនា ឡើងដោយផ្តល់ជូនភាពងាយស្រួល រូបភាពច្បាស់ល្អ និងរូបភាពរស់រវើកសម្រាប់ អ្នកទស្សនា។ អ្នកទស្សនាអាចរីករាយ នឹងគុណភាពរូបភាព និងវីដេអូដ៏ច្បាស់ឥតខ្ចោះ។ ត្រៀមខ្លួនជាស្រេច សម្រាប់អនាគត ជាមួយនឹងលក្ខណៈពិសេស ដែលអាចវិវឌ្ឍទៅ កំណែថ្មីនៅក្នុងពេលអនាគត។ ចំណុចពិសេស នៃទូរទស្សន៍នេះ គឺលោកអ្នកអាច បញ្ជាដោយដៃ និងសម្លេង។

ចំណុចនៃភាពជោគជ័យរបស់ យើងពិតជាសាមញ្ញ គឺយើងធ្វើការជាមួយដៃគូ ដូចជាលោកអ្នក ដើម្បី យល់ច្បាស់ពីអ្វីដែលអតិថិ ជនចង់បាននិងផ្តល់ជូននូវ តម្រូវការទាំងនេះនៅក្នុង ទិសដៅថ្មី និងអស្ចារ្យ។ ជាមួយគ្នានេះផងដែរ យើងយល់ច្បាស់លើចំណុច ដែលអតិថិជនចង់បានពី ទូរទស្សន៍របស់ពួកគាត់ ហើយយើងបានដាក់បញ្ចូលនូវ បច្ចេកវិជ្ជាទំាងនោះជាមួយ នឹងការយល់ដឹងច្បាស់ អំពីអតិថិជន និងបច្ចេកវិជ្ជាឈាន មុខគេរបស់ក្រុមហ៊ុន Samsung។ ចុងបញ្ចប់លោកក៏បានបញ្ជាក់ បន្ថែមថា “យើងសង្ឃឹមថាបច្ចេកវិជ្ជាចុង ក្រោយនៃទូរទស្សន៍កោង Curved UHD TV ដំបូងក្នុងពិភពលោក នឹងនាំមកជូននូវបទពិសោធន៍ ទូរទស្សន៍ដ៏ប្រសើរបំផុតដល់លោកអ្នក និងនាំលោកអ្នកទៅកាន់ពិ ភពកម្សាន្តដែលលោក អ្នកមិនធ្លាប់ជួបប្រទះ។”

Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកបច្ចេកវិជ្ជា កំពុងតែផ្លាស់ប្ដូរឱ្យកាន់តែ ប្រសើរឡើង នូវពិភព ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី និងដំណោះស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286,000 នាក់ នៅទូទាំង 80 ប្រទេស មានបរិមាណ លក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។ ព័ត៌មានបន្ថែមសូមមើល គេហទំព័រ www.samsung.com។





បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]