វីដេអូមួយត្រូវបាន ផ្សព្វផ្សាយពេញក្នុង អិនធើណេតកាលពីពេលថ្មីៗនេះ។ ក្នុងវីដេអូនេះបានបង្ហាញពី  បុរសម្នាក់បានវាយតប់ទៅលើ ជនអន្ដោប្រវេសន៍ម្នាក់ដែលធ្វើការ នៅក្នុងទីក្រុង Wuhan ។ ហេតុការណ៍នេះកើតឡើង នៅលើឡានក្រុងដែលមាន អ្នកដំណើរជាច្រើននៅក្នុងឡានក្រុងនេះ។ ដំបូងបុរសនេះបានបោចសក់ បុរសចំណាស់នេះ និងនិយាយពាក្យអាក្រក់ជាច្រើន ហើយបន្ទាប់មក ក៏ដាក់មួយជើងទៅបុរសនោះ និងវាយក្បាលបន្ថែមទៀត។ ប៉ុន្ដែអ្វីដែលគួរ ឲ្យឆ្ងល់នោះគឺបុរសចំណាស់ ដែលមើលទៅមានជីវភាពក្រីក្រនោះ មិនបានធ្វើការតបតអ្វីទាំងអស់គឺនៅយ៉ាងស្ងៀមស្ងាត់ ដែលនេះប្រហែលជាគាត់ខ្លាច និងឲ្យបុរសនោះធ្វើទៅតាមចិត្ដ។

តើប្រិយមិត្ដគិតទេ ថាសកម្មភាពទាំងអស់នេះ ជាអំពើខុសច្បាប់ ដែរឬទេ? សូមប្រិយមិត្ដទស្សនាវីដេអូទាំងអស់គ្នា៖ 

រៀបចំដោយ ម៉ា

ខ្មែឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]