រាជធានីភ្នំពេញ ៖ ទំនាស់ក្នុងគ្រួសារមួយ ធ្វើឱ្យបុរសម្នាក់ ចាក់សាំងដុតម៉ូតូខ្លួនឯង ឆេះខ្ទេចទាំងព្រឹក ដោយសារខឹងប្រពន្ធ កាត់ផ្តាច់ខ្សែភ្លើងម៉ូតូ មិនឱ្យចេញទៅផឹក ។ ហេុតកាណ៍នេះកើតឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ឧសភា នៅចំណុចផ្ទះ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។

បុរសចិត្តខ្លាំងដុតម៉ូតូនេះ ឈ្មោះ ឡុង ភារិទ្ធ អាយុ២៨ឆ្នាំ រីឯប្រពន្ធឈ្មោះ ព្រំ ជីវ័ន្ត អាយុ២៣ឆ្នាំ អ្នកទាំង២មានមុខរបរ ជាអ្នកលក់ភេសជ្ជៈតាមម៉ូតូ ។ ប្រភពពីស្ត្រីជាប្រពន្ធឱ្យដឹងថា កន្លងមកប្តីរបស់គាត់ ដើរផឹកទាំងថ្ងៃទាំងយប់ អត់គិតជួយរកស៊ី ចិញ្ចឹមក្នុងគ្រួសារទេ ហើយថ្ងៃខ្លះផឹកមួយយប់ ទាល់ភ្លឺក៏មាន ។ ស្ត្រីបន្តថា លុះមកដល់ថ្ងៃកើតហេតុ ប្តីបម្រុងជិះម៉ូតូចេញផឹក ទាំងព្រឹកទៀត គាត់ក៏ផ្តាច់ខ្សែភ្លើងម៉ូតូ ដោយមិនឱ្យចេញទៅផឹក ស្រាប់តែបុរសជាប្តី បង្ហូរសាំងដុតម៉ូតូ ឆេះខ្ទេចតែម្តង ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]