ខេត្តមណ្ឌលគិរី ៖ យុវជនម្នាក់ជាជាងឈើ តូចចិត្តស្រឡាញ់ ប្រពន្ធរបស់គេមិនបាន ចាក់សាំងដុតខ្លួនឯង បណ្តាលឱ្យឆាបឆេះ រលាករលួយពេញខ្លួន កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៨ឧសភា ២០១៤ នៅភូមិតាព្រហ្ម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា រូបគេឈ្មោះជា សុភាព ភេទប្រុស អាយុ២៨ឆ្នាំ ជាជាងឈើ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិប្រាសាទបាគង ខេត្តសៀមរាប ។

យុវជនរងគ្រោះបន្តទៀតថា មូលហេតុដែលរូបគេ ចង់ធ្វើអត្តឃាតរហូតទិញសាំង១លីត្រ យកមកទុកសម្រាប់ដុតខ្លួនឯងនោះ ដោយសារតែតូចចិត្ត ស្រឡាញ់ប្រពន្ធរបស់គេមិនបាន តូចចិត្តការងារមិនរីកចំរើន ហើយរូបគេជាមនុស្សញៀនថ្នាំទៀត ទើបសម្រេចចិត្ត ដុតខ្លួនឯងតែម្តង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]