ខេត្តកំពង់ឆ្នាំង ៖ កុមារាអាយុ៨ឆ្នាំម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីធ្លាក់ពីលើចុងដើមព្រីង មកជុងលើដង្គត់ប្ញស្សីពីងពុង ជាច្រើនដើម ដែលគេកាត់នៅសល់ ប្រវែងប្រមាណ៣-៤តឹក កាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី២៩ ឧសភា ២០១៤ ខណៈកុមារារូបនេះ ឡើងបេះផ្លែព្រីង នៅក្រោយផ្ទះ ស្ថិតក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ក្រោយកើតហេតុ កុមារារងគ្រោះ ត្រូវបានជីដូនបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ គ្រូពេទ្យបានឱ្យដឹងថា កុមារារងគ្រោះ មានសភាពធ្ងន់ធ្ងរ ដោយរយះក្បាល ប្រវែងជាង១តឹក និងរយះចង្កេះពីក្រោយ ប្រហែលជាង១តឹក ព្រមទាំងរងរបួសជាច្រើនកន្លែងទៀត។

តាមស្ត្រីជាជីដូនកុមារារងគ្រោះ បានឱ្យដឹងថា ចៅប្រុសរបស់គាត់ ឈ្មោះបូ ចាន់នាថ អាយុ៨ឆ្នាំ ម្តាយរបស់គេជាស្ត្រីមេម៉ាយ ពេលកើតហេតុ មិនបាននៅផ្ទះទេ គឺទៅធ្វើការនៅរោងចក្រ MV ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]