អាមេរិក:  បន្ទាប់ពីមានការ បែកធ្លាយរូបភាពមិនទាន់ កាត់តរបស់តារាចម្រៀង Jennifer Lawrence, Lorde, Kim Kardashian និង Keira Knightley រួចមក ពួកគេក៏ បានសារភាពថា រូបភាពខ្លះ ពិតជាត្រូវបាន ប្រើប្រាស់បច្ចេកវិទ្យាកាត់ត ឲ្យរូបភាពនោះមើលទៅ ប្រសើរឡើង ពិតមែន។ 

យ៉ាងណាមិញ នៅពេលនេះមានការ បែកធ្លាយរូបភាពរបស់ តារាចម្រៀងដ៏ល្បីមួយរូប នាង Lady Gaga ដែលត្រូវបានបង្ហោះលើ បណ្តាញសង្គម Twitter ក្នុងរូបភាព មិនទាន់កាត់ត ដែលបានថតសម្រាប់ ការផ្សព្វផ្សាយផលិតផលថ្មី របស់ក្រុមហ៊ុន Versace ។

រូបភាពមុនពេល និងក្រោយពេលកាត់ត របស់នាងពិតជាមើលទៅ ខុសគ្នាខ្លាំងណាស់ ដែលធ្វើឲ្យយើងដឹង កាន់តែច្បាស់ថាតារាចម្រៀង ដែលចូលចិត្ត តែងមុខប្លែកៗរូបនេះ ពិតជា ពឹងផ្អែកទាំងស្រុងទៅលើ ការកាត់តរូបភាពឲ្យមើល ទៅឃើញស្អាត។ បើសិនជាគ្មាន បច្ចេកវិទ្យា កែច្នៃរូបភាពដូចនេះទេ នាងនឹងមើលទៅ ហាក់បីដូច ជាអស់កម្លាំង និងស្លេកស្លាំង ខ្លាំងណាស់។

សូមមើលរូបភាពខាងក្រោម៖

រូបភាពមិនទាន់កាត់ត





រូបភាពកាត់តហើយ





ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]