តៃវ៉ាន់៖ បុរសជនជាតិតៃវ៉ាន់ម្នាក់ បានស្លៀកពាក់ជា ទាហានកងកម្លាំងពិសេស ដោយមានបំពាក់ទៅដោយកាំភ្លើង និងគ្រាប់បែកផងនោះ ត្រូវបានចាប់ខ្លួន នៅក្នុងរថភ្លើងក្រោមដី។

បើយោងទៅតាមរបាយការណ៍ ដែលបានធ្វើឡើងដោយ គេហទំព័របរទេសមួយ បានឲ្យដឹងថា បុរសដែលជាជនជាតិតៃវ៉ាន់នោះ មានអាយុ៣២ឆ្នាំ បានស្លៀកនូវសំលៀកបំពាក់ ក្លែងបន្លំជាកងកម្លាំងពិសេស ហើយបានពាក់របាំង បិទបាំងមុខ ថែមទៀតផង។ ជាមួយគ្នានេះដែរ នៅក្នុងដៃ របស់គាត់ គឺមានកាំភ្លើងវែងមួយដើម ហើយគ្រាប់បែក ដៃ៣គ្រាប់ និងកាំភ្លើងខ្លីមួយដើម នៅជាប់នឹងចង្កេះរបស់គាត់ផងដែរ។

ជាមួយគ្នានេះដែរ បុរសជនជាតិតៃវ៉ាន់រូបនោះ បានធ្វើឲ្យមានការរំខានដល់ អ្នកធ្វើដំណើរតាមរថភ្លើងជាខ្លាំង ទើបពួកគេប្តឹងប៉ូលីស បន្ទាប់មកបុរសនោះ ក៏ត្រូវបានប៉ូលីសដាក់ខ្នោះ និងបាននាំខ្លួនចេញពីរថភ្លើង។ ប៉ូលីសមួយក្រុម បាននាំខ្លួនគាត់ទៅកាន់ ស្ថានីយ៍ប៉ូលីស ដើម្បីសួរចម្លើយ។

ក្រោយពីមានការសាកសួរ បានឲ្យដឹងថា តាមពិតបុរសជនជាតិតៃវ៉ាន់រូបនោះ ស្លៀកសំលៀកបំពាក់ ជាទាហានកងកម្លាំងពិសេស ហើយមានបំពាក់ទៅដោយកាំភ្លើង និងគ្រាប់បែកផងនោះ គឺដើម្បីទៅសួនកម្សាន្ត ដើម្បីចូលរួមសកម្មភាពកម្សាន្តមួយ ដែលតម្រូវឲ្យតែង ខ្លួនប្លែកៗ តែប៉ុណ្ណោះ គឺមិនមានការបង្ករគ្រោះថា្នក់ ឬក៏អំពើឃាតកម្មណាមួយឡើយ៕

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]