ថៃ៖ គ្រាន់តែលឺថា សត្វក្រពើ អ្នកប្រហែលមាន អារម្មណ៍ថា ញញើតទៅហើយ ចុះទម្រាំមនុស្សមួយចំនួន ដែលពួកគេសុខចិត្តយកជីវិតពួកគេ ទៅប្រថុយជាមួយសត្វក្រពើនោះ ដើម្បីប្តូរយកប្រាក់កម្រៃវិញ តើគួរអោយភ័យខ្លាច យ៉ាងណាទៅ។

 ចំពោះអ្នកបង្ហាត់ក្រពើ ដែលត្រូវប្រថុយជីវិតរាល់ថ្ងៃ ដោយដាក់ក្បាលខ្លួនឯង ចូលក្នុងមាត់ក្រពើនោះ ក្នុងមួយថ្ងៃ ពួកគេអាចទទួលប្រាក់ បាន៦ដុល្លារតែប៉ុណ្ណោះ។ បន្ថែមពីនេះទៅទៀត ចំពោះអ្នកបង្ហាត់ ក្រពើនេះ មានទាំងប្រុស និងស្រី ជាពិសេសការងារ ដែលពួកគេធ្វើនោះ  គឺបង្ហាត់ក្រពើ និងជួនកាល យកមាត់របស់ពួកគេទៅថើប រឺក៏ដាក់ក្បាល ចូលក្នុងមាត់ក្រពើជាដើម ដើម្បីសម្តែងបង្ហាញ ជូនទៅដល់ អ្នកទេសចរបានទស្សនា។ ក្នុងនោះដែរ មានអ្នកទេសចរម្នាក់ ឈ្មោះ Iran Maclean បាននិយាយទៅកាន់ពួកគេថា "តើអ្នកពិតជា ប្រថុយគ្រោះថ្នាក់ ប្តូរជាមួយលុយ ត្រឹម៦ដុល្លារ ទៅ៧ដុល្លារបែបនេះ?"។

 គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន មានអ្នកបង្ហាត់ក្រពើ ដ៏ល្បីម្នាក់ នៅក្នុងកសិដ្ឋាន ជិតទីក្រុងបាងកក បានរួចផុតពីសេចក្កីស្លាប់ បន្ទាប់ពីសត្វក្រពើ បានត្របាក់ក្បាលរបស់គាត់  និងពេលនោះដែរ គាត់បានដេរ៣០ថ្នេរ ពីត្រង់ត្រចៀក ទៅដល់ លលាដ៏ក្បាលរបស់គាត់ ប៉ុន្តែរបួសនេះ មិនប៉ះពាល់ ដល់អាយុជីវិតរបស់គាត់នោះទេ។ ចុះចំនែកអ្នកវិញ តើហ៊ានប្រថុយជីវិត ដើម្បីប្តូរយកលុយ ជាមួយសត្វក្រពើ ដែររឺទេ?




ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]