ចិន: ស្ត្រីជនជាតិចិនម្នាក់ បានរងការឈឺចាប់ អស់រយៈពេលជាង១០ឆ្នាំ ទើបដឹងថានាងត្រូវបាន គេបញ្ចុះម្ជុលចំនួន៩ដើម ទៅក្នុងខ្លួននាងបន្ទាប់ ពីនាងឲ្យគ្រូពេទ្យពិនិត្យ។

វេជ្ជបណ្ឌិត ផ្នែក x-ray ឈ្មោះ Alantan នៅមន្ទីរពេទ្យមួយ នៃតំបន់ ស្វ័យយ័តម៉ុងហ្គោលី ស្ថិតនៅភាគខាងជើង ប្រទេសចិន កំពុងធ្វើការ ត្រួតពិនិត្យ និងវាយតំលៃ លើការវះកាត់ យកម្ជុលចេញពីក្នុង ខ្លួនរបស់នាង។ បន្ទាប់ពីធ្វើការវាយតំល រួច លទ្ធផល បានចេញមកថា នាងត្រូវការប្រាក់ចំនួន ១៧,០០០យ័ន ក្នុងការវះកាត់នេះ ដោយសារតែការវះកាត់ យកម្ជុល ទាំងនោះ មានការលំបាកហើយ នីតិវិធីព្យាបាល ក៏មាន លក្ខណៈស្មុគស្មាញថែមទៀត។

យ៉ាងណាមិញ ម្ជុលដែលបានពិនិត្យឃើញ ទាំងនោះមានទីតាំងនៅ ក្នុងសួត ក្នុងតម្រងនោម ក្នុងថ្លើម សន្លាក់ជើងនិង ប្រវែង ៣សង់ទីម៉ែត្រ ពីបេះដូង ដែលជាតំបន់ ដែលគ្រោះថ្នាក់បំផុត។

គួររំលឹកផងដែរថា ស្ត្រីគង្វាលគោរូបនេះ ធ្លាប់ជួបប្រទះនូវអាពាហ៍ពិពាហ៍ ដែលគួរឲ្យភ័យខ្លាចមួយ ដោយអតីតស្វាមីនាង មានឈ្មោះថា Chung Hsiao តែងតែវាយដំ នាងជាញឹកញាប់ រហូតដល់ចុងឆ្នាំ ២០០២ ទើបនាងគេចទៅរស់នៅជាមួយ ឪពុកម្តាយវិញ។ តែនៅថ្ងៃមួយពេល ដែលនាងនៅផ្ទះតែម្នាក់ឯង ស្វាមីគាត់ក៏បានមក មករកនាងម្តងទៀត ដោយបានស្រែកលឺៗថា បើនាងមិនត្រឡប់ទៅនៅ ជាមួយគាត់វិញទេ គាត់នឹងសំលាប់នាង និងបានធ្វើបាបរាងកាយនាង រហូតដល់សន្លប់បាត់ស្មារតី រយៈពេល៥ថ្ងៃទើបដឹងខ្លួនវិញ។

ទោះជាយ៉ាងណាក៏ដោយ ពុំមាននរណាម្នាក់ បានដឹងថា បុរសនោះបានធ្វើអ្វីលើនាងខ្លះនោះទេ គេគ្រាន់តែបានឃើញមានម្ជុលសេសសល់៩ដើម នៅក្បែរខ្លួននាងប៉ុណ្ណោះ។

បន្ទាប់ពីនោះមកអ្នកទាំងពីរ បានលែងលះគ្នា ហើយនាងក៏បានរៀបការ ជាមួយបុរសម្នាក់ទៀតឈ្មោះ Long Han តែទោះជាយ៉ាងណាក៏ដោយ នាងតែងតែមានការឈឺចាប់ ដែលមិននឹកស្មាន ក្នុងខ្លួននាង រហូតនាងសម្រេចចិត្ត ទៅពេទ្យ ពិនិត្យទើបបានដឹងថា មានម្ជុលក្នុងខ្លួននាងដូច្នេះ៕




ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]