សម្លេង Ping ទាំង ៤ ដែលចាប់បាន ក្នុងកំឡុងថ្ងៃទី ៥ និងទី ៨ ខែមេសា ក្នុងយុទ្ធនាការស្វែងរក យន្តហោះ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ី រយៈពេល ៧ សប្តាហ៍កន្លងទៅនេះ សុទ្ធសឹងតែមិនមែនជាសញ្ញា ដែលចេញពីប្រអប់ខ្មៅ របស់យន្តហោះដែលបាត់ខ្លួនទេ នេះបើតាមសម្តី របស់មន្ត្រីជើងទឹក សហរដ្ឋអាមេរិក។

អំនះអំណាងនេះបានចេញផ្សាយនៅថ្ងៃពុធ បន្ទាប់ពីយុទ្ធនាការស្វែងរកបឋម ដែលគ្របដណ្តប់ផ្ទៃដី រហូតដល់ទៅជាង ៨៥២ គីឡូម៉ែត្រការ៉េ បានបញ្ចប់ទៅ ដោយមិនបានរកឃើញតម្រុយ រឺបំណែកកម្ចេចកម្ទីណាមួយសោះឡើយ។

សម្លេង Ping ទាំងនោះត្រូវបានគេសន្និដ្ឋានថា មិនមែនកើតចេញមកពី ទិន្នន័យនៅលើយន្តហោះ រឺប្រដាប់ថតសម្លេង ដែលមាននៅបន្ទប់កាប៊ីនអ្នកបើកយន្តហោះនោះទេ ប៉ុន្តែប្រហែលជា បំណែកកាកសំណល់ នៅក្រោមបាតសមុទ្រតែប៉ុណ្ណោះ។ ប្រសិនបើសម្លេងនោះជារបស់យន្តហោះ MH370 នេះ យន្តហោះប្រហែលជាអាចរកឃើញ តាំងពីយូរណាស់មកហើយ នៅពេលដែលចាប់បានសម្លេងនេះមកម៉្លេះ។


ក្នុងនោះដែរ យុទ្ធនាស្វែងរកយន្តហោះ ដែលបាត់ខ្លួន កាលពីថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០១៤ និងផ្ទុកអ្នកដំណើរ ២៣៩ នាក់នេះ គឺជាការស្វែករកដ៏ពិបាកបំផុត ក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែការជឿនលឿននៃបច្ចេកវិទ្យា ទំនងជាអាចបង្កើនឱកាសជោគជ័យបាន។

យុទ្ធនាការស្វែងរកយន្តហោះ ជំហានទីពីរ នឹងចាប់ផ្តើមនៅ ២ ខែខាងមុខ រឺយូរជាងនេះ ដោយបច្ចុប្បន្នប្រទេសអូស្ត្រាលី កំពុងស្វែងរកក្រុមហ៊ុនឯកជន ដើម្បីសហការស្វែងរក ក្នុងផ្ទៃដីរហូតដល់ទៅ ៦០ ០០០ គីឡូម៉ែត្រការ៉េ ខណៈការចំនាយប្រហែលជា ៦០ លានដុល្លារ។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការស្វែងរកជំនានទីពីរ ធ្វើឡើងបន្ទាប់ពីយុទ្ធនាការ ស្វែងរកជំហានបឋម បានបញ្ចប់ទៅហើយ ដោយមិនបានជោគជ័យឡើយ ដោយកន្លងទៅត្រូវចំណាយ ថវិកាអស់ ៤០ ០០០ ដុល្លារក្នុងរយៈពេលមួយថ្ងៃ៕


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ស៊ីអិនអិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]