អ៊ីស្រាអ៊ែល៖ ពិតជាមិននឹកស្មានដល់ ដែលបុរសជាអតិថិជនម្នាក់ បែរជាហ៊ាន ប្រថុយជីវិត តតាំងប្រយុទ្ធជាមួយនឹង ចោរប្លន់ប្រដាប់អាវុធ ដោយមិនខ្លាច គ្រោះថ្នាក់។

បុរសក្លាហានម្នាក់ គាត់បានចូលមកទិញទំនិញ ក្នុងហាងមួយកន្លែង ប៉ុន្តែខណៈនោះ ស្រាប់តែមាន ចោរពាក់មួកការពារម្នាក់ ដើរចូលមកដល់ រួចលើកកំាភ្លើងខ្លី ភ្ជង់អ្នកគិតលុយ ក្នុងបំណង ប្លន់យកប្រាក់។ យ៉ាងណាមិញ ចោរនោះ មិនបានដឹងទាល់តែសោះ ថាបុរសម្នាក់ ដែលឈរនៅជិតខ្លួននោះ ចេះក្បាច់គុណការ៉ាតេ និង ហ៊ានដណ្តើមកាំភ្លើង ពីដៃរបស់គេ។

នៅទីបំផុត ចោរត្រូវបាន បុរសនោះ វាយដណ្តើមបានកាំភ្លើង និង ទាត់រហូត រត់ចេញពីហាង បាត់ទៅ។ គួរបញ្ជាក់ថា បុរសក្លាហាននោះ ត្រូវបានដឹងថា គាត់ហាត់ការ៉ាតេ តាំងពីអាយុ ១២ឆ្នាំ មកម៉្លេះ។

ទោះជាយ៉ាងណា នេះជាសកម្មភាពប្រថុយជីវិតមួយ ដែលមិនគួរសាកល្បងតាមនោះឡើយ ព្រោះថា សំរាប់បុរសនោះ គាត់ជាអ្នកជំនាញ ដែលបានហ្វឹកហាត់ គ្រប់គ្រាន់ និង មានភាពជឿជាក់ខ្ពស់៕




ប្រិយមិត្ត យល់ថា គាត់ធ្វើនេះ ជាការឆោតល្ងង់ប្រថុយជីវិត ឬ ជារឿងត្រឹមត្រូវ ដែលត្រូវធ្វើ?

ប្រភពពី ឡាយលីក

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]