យេមែន៖ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៤ កន្លងផុតទៅនេះ ហាងលក់គ្រឿងអលង្ការមួយ កន្លែងនៅក្នុង ទីក្រុង Taiz ត្រូវបានចោរចូលប្លន់ និងបាញ់ម្ចាស់ហាង ស្លាប់នៅនឹងកន្លែង។

តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលបានថតយកសកម្មភាព ទាំងមូល បានបង្ហាញឲ្យឃើញថា មានបុរសម្នាក់ ប្រហែលជា វ័យ ៣០ឆ្នាំ បានដើរចូលមក ក្នុងហាងលក់គ្រឿងអលង្ការ និងបានសុំម្ចាស់ហាង មើលគ្រឿងអលង្ការ ដែលមានតម្លៃ។ បន្ទាប់ពីសាកសួររួច បុរសនេះបានទាញទូរស័ព្ទដៃ ទូរស័ព្ទទៅរកគ្នីគ្នា។ មិនដល់ប៉ុន្មាននាទីផង ស្រាប់តែមានចោរ ចូលមកប្លន់តែម្ដង ដោយប្រើប្រាស់កាំភ្លើងបាញ់ ប្រហារមកលើ ម្ចាស់ហាងជាច្រើនគ្រាប់ តែម្ដង។ 

គួរបញ្ជាក់ថា ម្ចាស់ហាង បានស្លាប់នឹងកន្លែងកើតហេតុ ខណៈពេលដែលបុគ្គលិក ក្នុងហាងនេះ អាចរត់គេចពីគ្រោះថ្នាក់នេះបាន។ ចំណែកឯ ជនសង្ស័យទាំងពីរនាក់ បានរត់គេចខ្លួនបាត់ ស្រមោល ជាមួយនឹង គ្រឿងអលង្ការ ដែលបានកាន់ជាប់នឹងដៃ។

នេះជាល្បិចមួយ របស់ក្រុមចោរ ដែលធ្វើពុតជាមកមើល របស់ ដើម្បីមកមើលស្ថានការណ៍ រួចក៏ទូរស័ព្ទហៅគ្នីគ្នាមក តែម្ដង ដូចនេះ សូមអ្នកដែលមាន អាជីរកម្មបែបនេះ មេត្ដាប្រុងប្រយ័ត្ន៕

សូមទស្សនាវីដេអូទាំងអស់គ្នា៖



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]