ហ្ស៊ីមបាវេ៖ មានបុរសម្នាក់ បានចងកសម្លាប់ខ្លួន បន្ទាប់ពីឃើញមិត្តស្រី កំពុងនៅលើគ្រែ ជាមួយបុរសផ្សេង។

 តាមប្រភពព័ត៌មាន បានអោយដឹងថា បុរសម្នាក់នោះ មានឈ្មោះ Didymus Kore អាយុ២០ឆ្នាំ ដោយរូបគាត់ មិនអាចទ្រាំ នឹងភាពឈឺចាប់ ដែលឃើញមិត្តស្រីខ្លួន កំពុងនៅលើគ្រែជាមួយបុរសផ្សេង បាននោះ ក៏សម្រេចចិត្ត សម្លាប់ខ្លួន តែម្តង។ គួរបញ្ជាក់ផងដែរថា ប្រហែលជាម៉ោង២យប់ លោកKore បានទៅលេងផ្ទះ មិត្តស្រីឈ្មោះSpiwe Chiwenga អាយុ៤៣ឆ្នាំ ស្រាប់តែ គាត់បានឃើញនាង កំពុងសាងភាពផ្អែមល្ហែម ជាមួយបុរសម្នាក់ ដែលមានឈ្មោះថា Singiwe Musikavanhu អាយុ៣២ឆ្នាំ។ ភ្លាមៗនោះ លោកKoreក៏បាន ត្រលប់មកផ្ទះ របស់គាត់វិញ រួចបែរជា គិតខ្លី សម្រេចចិត្តចងក សម្លាប់ខ្លួនបែបនេះ។

 ចំពោះសាកសពរបស់គាត់ ត្រូវបានជាងជុសជុល ម្នាក់បានឃើញ។ យ៉ាងណាមិញ តាមសម្តីរបស់ អ្នកនាំពាក្យប៉ូលីស ឈ្មោះNkululeko Nduna បានអោយដឹងថា សាកសពលោកKore ត្រូវបានប្រទះឃើញ ស្លាប់ដោយចងកពិតមែន នេះដោយយោងតាម ការស៊ើបអង្កេត។ តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះបញ្ហានេះ?  

  
ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]