អាមេរិក៖ ស្រ្តីម្នាក់ ត្រូវបានគេកាត់ទោស ឲ្យជាប់ពន្ធនាគារ ពីបទរំលោភបំពាន ផ្លូវភេទលើកុមារ បន្ទាប់ពីរូបគេ បានថតនូវសកម្មភាពរបស់ខ្លួន កំពុងប្រព្រឹត្តអំពើផ្លូវភេទ លើកុមារអាយុ១ឆ្នាំ ដែលខ្លួនកំពុងមើលថែ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីដែលជាអ្នកមើលថែ ក្មេងម្នាក់ ឈ្មោះ Laura Jean Shoulders អាយុ៤៦ឆ្នាំ រស់នៅទីក្រុង Burns Flat រដ្ឋ Oklahoma សហរដ្ឋអាមេរិក បានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តអំពើបែបនោះមែន ហើយបានថតទុកនូវ វីដេអូអាសអាភាស ដែលកំពុងតែប្រព្រឹត្ត លើកុមារថែមទៀតផង។

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវនេះ ត្រូវបានបែកធ្លាយ ដោយសារតែបុរសជាសង្សារ របស់ Laura។ អ្នកទាំង២ បានចាប់ផ្តើមមានទំនាក់ទំនង ជាមួយគ្នាបន្តិចម្តងៗ រហូតឈានដល់ការ ផ្លាស់ប្តូររូបភាពរួមភេទ ជាក់ស្តែងតែម្តង។ បន្ទាប់មក Laura បានផ្ញើរវីដេអូចំនួន៣ ដែលត្រូវបានថត ដោយទូរស័ព្ទដៃ របស់នាងផ្ទាល់ បង្ហាញពីសកម្មភាពផ្លូវភេទ ទៅលើកុមារអាយុ១ឆ្នាំ ដែលនាងកំពុងមើលថែ ទៅឲ្យបុរសជាសង្សារនោះមើល។ ជាមួយគ្នានេះដែរ បុរសជាសង្សារនោះ ក៏បានចែកចាយនូវវីដេអូនោះបន្តទៀត ទៅឲ្យអ្នកដទៃ តាមរយៈប្រព័ន្ធអ៊ីនធើណិត ទើបបែកការណ៍ ឈានដល់ការចាប់ខ្លួន បែបនេះ។

យ៉ាងណាមិញ Laura បានសារភាពចំពោះ ការចោទប្រកាន់នេះ ហើយត្រូវបានគេកាត់ទោស ដោយតម្រូវឲ្យជាប់ពន្ធនាគារ ចំនួន២៧ឆ្នាំ ដោយមិនត្រូវបានដោះលែង ពីបទរំលោភបំពានផ្លូវភេទលើកុមារ៕

ស្រ្តីដែលជាអ្នកមើលថែក្មេង Laura Jean Shoulders

ដូច្នេះ មាតាបិតាគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបុត្រធីតា ព្រោះសូម្បីតែអ្នកមើលថែទាំក្មេង ក៏ជាមនុស្សដែលមានគ្រោះថ្នាក់បំផុត សម្រាប់ពួកគេផងដែរ។

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]