ជប៉ុន៖ កាលពីពេលថ្មីៗនេះ ដំណឹងបានលេចចេញពី វេបសាយបរទេសមួយ បានឲ្យដឹងថា តារាសម្តែងភាពយន្តក្តៅសាច់ របស់ជប៉ុន នាង Komukai Minako ទើបតែនឹងបង្ហើបប្រាប់ ទៅដល់ ទស្សនាវដ្តីកីឡាក្នុងប្រទេសជប៉ុន ឲ្យបានដឹងថា នាងបានចំណាយប្រាក់ ជិត ១លានដុល្លារអាមេរិក ឯណោះ ទៅលើការវះកាត់កែសម្ផស្ស។

នាង Minako បានចំណាយប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ទៅលើការវះកាត់ ពង្រីកដើមទ្រូង របស់នាង ឲ្យកាន់តែធំមួយកំរិតថែមទៀត ដោយបានពង្រីក ពីទំហំដើម E-cup ឡើងទៅដល់ J-cup តែម្តង។

នៅក្នុងកិច្ចសម្ភាស៍មួយ នាងបានប្រាប់ឲ្យដឹងថា គោលដៅចំបងទីមួយ ដែលនាងសំរេចចិត្តបែបនេះ ក៏ដើម្បីអាចសំរេចបានជោគជ័យ នៅក្នុងអាជីពការងាររបស់នាង ក្នុងនាមជា តារាអាសអាភាសមួយរូប នៅក្នុងប្រទេសជប៉ុន។

ក្នុងនោះផងដែរ អ្នកវិភាគមួយចំនួន បាននិយាយថា តារាស្រី វ័យ ២៨ឆ្នាំ រូបនេះ ក្រៅពីពង្រីកដើមទ្រូង នាងអាចនឹងបានវះកាត់ ត្រង់ចង្កេះរបស់នាង ផងដែរ ព្រោះតែនាង មានអារម្មណ៍ថា ចាញ់ប្រៀប នាង Dan Mitsu ដែលជាតារាម៉ូដែល ដ៏ល្បីឈ្មោះបំផុត មួយរូប នៅក្នុងប្រទេសជប៉ុន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]