កាលពីយប់មិញនេះ នៅក្នុងជំនួបការប្រកួតបាល់ទាត់ លក្ខណៈមិត្តភាពរវាង ក្រុមនីហ្សេរីយ៉ាជាមួយនឹងស្កុតឡែន នាកីឡាដ្ឋាន Craven Cottag របស់ក្រុម Fulham ចក្រភពអង់គ្លេស អ្នកចាំទីនីហ្សេរីយ៉ា Austin Ejide បានរកគ្រាប់បាល់មួយគ្រាប់ ដោយការបោះបាល់ចូលទីផ្ទាល់ខ្លួន មិនគួរអោយជឿ។

ក្នុងវ័យ ៣០ ឆ្នាំ អ្នកចាំទីរូបនេះគឺពោរពេញ ទៅដោយបទពិសោធន៍ ប៉ុន្តែចម្លែកអីបែរជារត់ទៅចាប់បាល់ នៅក្នុងប្រអប់គ្រោះថ្នាក់ មិនជាប់ ធ្លោយដៃបោះចូលទីខ្លួនឯងទៅវិញ។

ក្នុងនោះដែរ ក្រុមស្កុតឡែនអបអរ គ្រាប់បាល់នេះបានតែមួយភ្លែត អាជ្ញាកណ្តាលក៏ចាត់ទុកជាអសារបង់ ដោយសារតែបាល់នេះ គឺមានការរារាំងបន្តិចបន្តួច ទៅលើអ្នកចាំទី Austin Ejide រូបនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងជំនួបមិត្តភាពនេះ នីហ្សេរីយ៉ាអាចតាមយកស្មើ ២ទល់នឹង២ ជាមួយនឹងស្កុតឡែន ដោយគ្រាប់បាល់តាមស្មើ ធ្វើបានដោយកីឡាករនីហ្សេរីយ៉ា Nwofor នៅនាទីទី ៩០ ជិតចប់ការប្រកួតទៅហើយ។


ដូចនេះបើចង់ដឹងច្បាស់ មានតែទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]