ចិន៖ ជាការពិតណាស់ មានមនុស្សជាច្រើន មានជំនឿទៅលើ ប្រជុយ ដែលមានដុះនៅលើផ្ទៃមុខ ដែលនៅក្នុងនោះ ព័ត៌មាននិមួយៗនៃ ប្រជុយនេះ ត្រូវបានគេប្រទះឃើញ នៅក្នុងក្បួនចិន។

ដូចនេះ សូមក្រឡេមកមើលរូបភាព ខាងក្រោមទាំងអស់គ្នា ដែលបង្ហាញពី ចំនុចប្រជុយនៅលើមុខ និងការពិពណ៌នា ពីចំនុចនិមួយៗ ដែលនេះជាការទស្សទាយ របស់ក្បួនចិន ដែលមានឈ្មោះថា Chinese Almanac ៖

១, ២ និងលេខ ៣៖ អ្នកគឺជាមនុស្សដែលមាន ប្រាជ្ញាតាំងពីនៅ កុមារភាព ហើយអ្វីដែលពិសេសនោះ អ្នកគួរតែមានការរកស៊ីដោយខ្លួន ជាជាងធ្វើការឲ្យគេ ដោយសារតែ អ្នកមានសំនាងខ្ពស់ ក្នុងក្លាយជាថៅកែ។

៤៖ អ្នកជាមនុស្សដែលមាន ចិត្ដឆេវឆាវ ជាពិសេសអ្នកចូលចិត្ដសម្ដែង ភាពស្វាហាប់ និងបញ្ចេញអំនាចបុគ្គល របស់ខ្លួន ទៅអ្នកដទៃ។ យោបល់ល្អ អ្នកគួរតែ កាត់ប្រជុយត្រង់ផ្នែកនេះចោល ដើម្បីស្វែងរកនូវភាព ស្ងប់អារម្មណ៍ និង ធ្វើឲ្យអ្នក កាន់តែមានភាពសុវត្ថិភាព នៅក្នុងពិភពលោកនេះ។៤៖ អ្នកជាមនុស្សដែលមាន ចិត្ដឆេវឆាវ ជាពិសេសអ្នកចូលចិត្ដសម្ដែង ភាពស្វាហាប់ និងបញ្ចេញអំនាចបុគ្គល របស់ខ្លួន ទៅអ្នកដទៃ។ យោបល់ល្អ អ្នកគួរតែ កាត់ប្រជុយត្រង់ផ្នែកនេះចោល ដើម្បីស្វែងរកនូវភាព ស្ងប់អារម្មណ៍ និង ធ្វើឲ្យអ្នក កាន់តែមានភាពសុវត្ថិភាព នៅក្នុងពិភពលោកនេះ។

៥៖ ប្រជុយ លើចិញ្ចើម បង្ហាញថា អ្នកមានទ្រព្យសម្បត្ដិច្រើន នៅក្នុងឆាកជីវិតអ្នក ប៉ុន្ដែអ្នកនៅតែ ប្រឹងប្រែង ស្វែងរកប្រាក់ទាំងនោះ ជាជាង អ្នកដទៃ។ រាល់ចំនូលដែលអ្នករកបាន អ្នកតែងតែទុកយ៉ាងមាន សុវត្ថិភាព ដែលធ្វើឲ្យមនុស្សជាច្រើន ច្រណែននឹងអ្នក អ្វីដែលគួរតែចងចាំ នោះគឺអ្នកមិនគួរជឿទុកចិត្ដ និងឲ្យនរណាម្នាក់ គ្រប់គ្រងទៅលើ ប្រាក់អ្នកនោះទេ និងគួរតែបន្ថែមការប្រុងប្រយ័ត្នជាងមុន។

៦៖ បង្ហាញអ្នកជាមនុស្ស ដែលមានភាពវ័យឆ្លាត មានគំនិច្នៃប្រឌិត និងមានជំនាញ ដូចជាអ្នក អ្នកសិល្បះ ដែលទាំងនេះ អាចឲ្យអ្នកទទួលនូវភាព ជោគជ័យ ទ្រព្យសម្បត្ដិ និងកេរ្ដ៍ឈ្មោះ ប្រសិនជាអ្នកមាន ភាពក្លាហាននឹងធ្វើវា។

៧៖ ប្រជុយក្រោមចិញ្ចើម បង្ហាញពី ជំលោះ ឈ្លោះគ្នា ជាមួយនឹង ក្រុមគ្រួសារ ដែលជាហេតុធ្វើឲ្យអ្នក គ្មានសុភមង្គល និងធ្វើឲ្យប៉ះពាល់ ដល់ការងារអ្នក និងជីវិតរស់នៅរបស់អ្នកជាខ្លាំង។

៨៖ ប្រជុយត្រង់ផ្នែកនេះ ជាមុខសញ្ញាដ៏មិនល្អ ដែលបង្ហាញថា អ្នកគ្មានប្រាក់នៅសល់ និងចូលចិត្ដលេងល្បែង ជាពិសេសអ្នកមានភាពទាក់ ទាញពីភេទដូចគ្នា។

៩៖ ប្រជុយមិនសំណាង ជាពិសេសទាក់ទង ទៅនឹងរឿងផ្លូវភេទ និងបញ្ហាផ្សេងៗ អ្នកគួរតែធ្វើការកាត់ចេញ។

១០៖ វាអាចបញ្ជាក់ថា អ្នកនឹងអាចរស់នៅជុំវិញ ក្រុមគ្រួសារជារៀងរាល់ពេល និងមានកូនចៅច្រើន រស់នៅជួបជុំគ្នា ជាពិសេសអ្នកទាំងនេះ នឹងជួយលើកទឹកចិត្ដអ្នក ទាំងកំលាំងកាយ និងចិត្ដ។

១១៖ ប្រជុយជំងឺ ជាពិសេសអ្នកគួរតែកាត់ចោល ប្រសិនជា វាមានទំហំធំ និងមានពណ៌ខ្មៅក្រាស់ទៀតនោះ។

១២៖ ប្រជុយជោគជ័យ តែក៏មិនមានន័យថា អ្នកមានទ្រព្យសម្បត្ដិហូរហៀនោះដែរ តែអ្នកនឹងអាចមាន ឳកាសក្នុងការរស់នៅ ជាមួយនឹង ជីវភាពហឺហារ ជាពិសេស នារីៗ កាន់តែមានភាពស្រស់ស្អាតនិង ទាក់ទាញ ប្រសិនជាមានប្រជុយ នៅត្រង់ចំនុចនេះ។

១៣៖ អ្នកនឹងមាន បញ្ហា ចំពោះរឿងកូនៗគឺ ទំនាក់ទំនងអ្នក និងកូន គឺពុំសូវល្អ។

១៤៖ ប្រជុយ អាឡាក់ស៊ី៖ មានន័យថា អ្នកបញ្ហាជាមួយនឹង ម្លូបអាហារ ដោយអាឡាក់ស៊ី។

១៥៖ អ្នកមិនចូលចិត្ដនៅនឹងមួយកន្លែង អ្នកចូលចិត្ដផ្លាស់ប្ដូទីលំនៅ ស្វែងរកនូវអ្វីដែលថ្មីៗ និងចូលចិត្ដ ធ្វើដំណើរផ្សងព្រេង ។

១៦៖ អ្នកមាន បញ្ហាជាមួយនឹង ការញ៉ាំ ដែលអាចធ្វើឲ្យអ្នក មានទំងន់កាន់តែធ្ងន់ និងបញ្ហាទី២ គឺទៅលើរឿង មនោសញ្ចេតនា អ្នកប្រហែលជាអាចមាន ទំនាក់ទំនងស្នេហា លើសពី២នាក់។

១៧៖ អ្នកជាមនុស្សចូលចិត្ដ ធ្វើការងារសង្គម និងមានមុខមាត់ជាខ្លាំង តែនេះជាអាចចោទជាបញ្ហាដល់ អ្នក ដោយសារតែអ្នកមាន ភាពជឿជាក់ទៅលើខ្លួនឯងពេក។

១៨៖ អ្នកជាមនុស្សចូលចិត្ដដើរលេង ជាពិសេសទៅក្រៅប្រទេស តែប្រជុយនេះ ប្រាប់ថា អ្នកគួរតែនៅផ្ទះជាជាងដើរលេង។

១៩៖ ប្រជុយ នាំលុយចូលផ្ទះ និងអ្នកមានមិត្ដភិក្ដច្រើន។

២០៖ ប្រជុយមុខ២៖ មានន័យថា អ្នកមានសំណាង និងគ្មានសំណាងល្អ។ ប្រសិនជាឆ្លាត នោះអ្នកនឹង អាចយកភាពវ័យឆ្លាតនោះ ទៅធ្វើការងារល្អ និងអាក្រក់ផង។

២១៖ ប្រជុយល្អ ដែលបញ្ជាក់ថា អ្នកអាចទទួលបាន ការញ៉ាំ និងផឹក ពេញអស់មួយជីវិតអ្នក ហើយនឹងផ្ដល់កេរ្ដ៍ឈ្មោះ ឲ្យអ្នកផងដែរ។

២២៖ ជីវិតរបស់អ្នក គឺពោរពេញទៅដោយ ភាពរីករាយ និងអ្វីៗ គឺដំណើររលូនសម្រាប់អ្នក ជាពិសេស ប្រសិនជាអ្នក មានងារជា អ្នកដឹកនាំក្រុមហ៊ុនទៀតនោះ គឺអ្នកនឹង ទទួលបានជោគជ័យ ដោយសារតែអ្នកនៅក្រោមបញ្ជាអ្នក ស្ដាប់អ្នកទាំងអស់។

២៣៖ មានន័យថា អ្នកមានIQ ខ្ពស់ ដែលធ្វើឲ្យជីវិតអ្នក កាន់តែប្រសើរ និងអ្នកនៅតែសកម្ម រហូតដល់វ័យចំណាស់ និងមានមិត្ដភិក្ដ ក្រុមគ្រួសារ នៅជុំវិញជារៀងរហូត។

២៤៖ អ្នកនឹង ទទួលបានកេរ្ដ៍ឈ្មោះ និងសំណាងល្អ នៅក្នុងវ័យរបស់អ្នក ដូចនេះ ត្រូវតែចេះក្ដោបក្ដាប់ឳកាស ព្រោះភាគច្រើន មនុស្សដែលមានប្រជុយនៅត្រង់ ចំនុចនេះ នឹងតែងតែជួយរឿងលំបាកនៅពេលចាស់។

២៥៖ អ្នកនឹងសប្បាយរីករាយ ជាមួយនឹង ភាពរុងរឿង និងសំនាងរបស់អ្នក តែព្យាយាម កុំសប្បាយហួស។

ទាំងនេះ គ្រាន់តែជាក្បូនទស្សទាយប៉ុណ្ណោះ ជឿ ឬមិនជឿ គឺអាស្រ័យទៅលើខ្លួនអ្នក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]