ព្រះសីហនុ៖ កម្លាំងកងរាជអាវុធ ហត្ថខេត្តព្រះសីហនុ ចេញប្រតិបត្តិការបង្រ្កាប ក្រុមចាប់ជំរិត តាមប្រព័ន្ធអ៊ីនធើ ណេតនៅកណ្តាល ក្រុងទេសចរណ៍ព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនដីគោក និងចិនតៃវ៉ាន់ ប្រុស-ស្រី ១០នាក់។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកង រាជអាវុធហត្ថខេត្តព្រះសីហនុ បានមានប្រសាសន៍ ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាង ម៉ឺងម៉ាត់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាលោក ឈិត សុខុន ប្រធាន គណៈបញ្ជាការ ឯកភាពខេត្តព្រះសីហនុ ធានានូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០ ១៤ វេលាម៉ោង ១៦ និង០០នាទី រូបលោក និងកងកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំលោក រស់ សារាំ ព្រះ រាជអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ ចុះមកធ្វើការឆេកឆេរ ផ្ទះជនសង្ស័យជន ជាតិចិនចំនួនពីរកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្តថា ប្រតិបត្តិការដូចផ្លេកបន្ទោរនេះ បានឃាត់ខ្លួនជនជាតិចិនដីគោក និងជនជាតិចិនតៃវ៉ាន ១០នាក់ រួមមាន៖ ១.ឈ្មោះ លី ម៉ុងតិក ភេទប្រុស អាយុ ៤៧ឆ្នាំ ចិនតៃវ៉ាន់ ជាមេខ្លោង,  ២. ឈ្មោះ វ៉ាង ឈ័ន ភេទស្រី អាយុ២៨ឆ្នាំ ចិនដីគោក, ៣. ឈ្មោះ យ៉ាង វ៉ាន ភេទស្រី អាយុ ១៧ឆ្នាំ ចិនដីគោក, ៤. ឈ្មោះ ឆាង ឆេលី ភេទស្រី អាយុ ១៨ឆ្នាំ ចិនដីគោក, ៥. ឈ្មោះ ខូ អ៊ីហុង ភេទស្រី អាយុ ២៥ឆ្នាំ ចិនតៃវ៉ាន់, ៦. ឈ្មោះ ហូង ឈីហូ ភេទប្រុស អាយុ ២៥ឆ្នាំ ចិនតៃវ៉ាន់, ៧. ឈ្មោះ វ៉ាង ហ្ស៊ីមីង ភេទប្រុស អាយុ ៤៦ឆ្នាំ, ៨. ឈ្មោះ ឆៃ ហ្សង់ហួយ ភេទប្រុស អាយុ ៤៥ឆ្នាំ ចិនតៃវ៉ាន់, ៩. ឈ្មោះ បៃ លីអ៊ាង ភេទប្រុស អាយុ ៤៤ឆ្នាំ ចិនតៃ វ៉ាន់ និងទី១០. ឈ្មោះ ហួង យុងហូ ភេទប្រុស អាយុ២៤ឆ្នាំ ចិនតៃវ៉ាន់។

ជាមួយការឃាត់ខ្លួននេះ កម្លាំងកងរាជអាវុធហត្ថ បាន ដកហូតវត្ថុតាង ទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍តបណ្តាញ ប្រព័ន្ធអ៊ីនធើណេតមួយ ចំនួនផ្សេងទៀត។

ក្រោយឆែកឆេរ និងឃាត់ខ្លួន ជនជាតិចិន ទាំង ១០នាក់ ត្រូវបានបញ្ជូនទៅសាកសួរចម្លើយ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីស្រាវជ្រាវបន្តទៀត ។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យខាងលើ ទើបតែបានមកជួលផ្ទះទាំង ២កន្លែងស្នាក់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៤ ហើយប្រមាណជា ២១ថ្ងៃក្រោយ ក៏ត្រូវបែកការណ៍ ត្រូវកម្លាំងអាវុធហត្ថខេត្តបង្រ្កាបតែម្តង៕





ជនសង្ស័យ លី ម៉ុងតិក អាយុ ៤៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាមេខ្លោង





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]