ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤នេះ ពោលនៅវេលាម៉ោងជិត៨ មានឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចរណ៍លើផ្ទៃទឹក ដោយសាឡាងបូបខ្សាច់ បានបុកជាមួយនឹង សាឡាងដឹក អ្នកដំណើរអរិយក្សត្រ ពេលទើប  ចាកចេញពីជ្រាំងបានបន្តិច តែមិនបង្កឲ្យមានគ្រោះ ថ្នាក់ធ្ងន់ធ្ងរនោះទេ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា នៅម៉ោងកើតហេតុនេះ សាឡាងដឹក អ្នកដំណើរអរិយក្សត្រ បានចេញដំណើរពីកំពង់ស្ថិត ក្បែរមណ្ឌលកម្សាន្តឌ្រីមលែន ក្នុងទឹកដីសង្កាត់ចតុមុខ ខណ្ឌដូនពេញ  ឆ្ពោះទៅត្រើយម្ខាងទៀត។ លុះចេញដំណើរបានបន្តិច ស្រាប់តែមានសាឡាងបូមខ្សាច់ មួយបានបើកបុកបណ្តាល  ឲ្យអ្នកដំណើរលើសាឡាង ៣នាក់ធ្លាក់ទៅក្នុងទឹក។

ភ្លាមៗនោះ អ្នកដំណើរផ្សេងទៀត ក៏បាននាំគ្នាជួយ ស្រង់ឡើងមកលើសាឡាងវិញផងដែរ មិនបង្កឲ្យមានគ្រោះ  ថ្នាក់អ្វីនោះទេ។

ក្រោយបង្កគ្រោះថ្នាក់សាឡាងបូមខ្សាច់ ដែលបង្កគ្រោះថ្នាក់ ចរាចរណ៍លើផ្ទៃទឹក បានបើករត់ តែក៏ត្រូវបានសមត្ថ  កិច្ចជិះអូបរដេញតាមផងដែរ ដើម្បីនាំយកមកធ្វើការដោះស្រាយ ទៅតាមច្បាប់ និងផ្តល់សំណងទៅលើការខូច ខាត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]