ខេត្តបន្ទាយមានជ័យ ៖ ហេតុការភ្ញាក់ផ្អើលមួយបាន កើតឡើងបន្ទាប់ពីរថយន្ត មួយគ្រឿងបានឆាបឆេះសង្ស័យ ដាច់ទុយោធុងហ្គាស់ ម្ចាស់មិនដឹងក្នុងពេលឡើង បើកបរបង្កឲ្យរថយន្តឆេះខ្ទេចផ្នែក ខាងក្នុងហើយរបួសធ្ងន់ ស្រាល២នាក់រត់រកពេទ្យខ្លួន ឯងកាលពីវេលា ម៉ោងជិត ៥រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤នេះ នៅទីតាំផឹកស៊ីមួយកន្លែង (ស្រះបេះដូង) ក្នុងភូមិមិត្តភាពសង្កាត់ និងក្រុងប៉ោយប៉ែត។

រថយន្តដែលឆាបឆេះម៉ាក កាមរីឆ្លាមសេរីឆ្នាំ១៩៩៧ ចង្កូតឆ្វេង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២F.៧៣៦២ បើកបរដោយឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ ជាបុគ្គលិកផ្នែកស្លុតហ្គេម នៅកាស៊ីណូហ្គែនទីង ក្រុងប៉ោយប៉ែតមាន ទីលំនៅក្នុង ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ អ្នករងគ្រោះក្នុងហេតុការណ៍ទាំង ២នាក់ម្នាក់ឈ្មោះ ប៉ែនគឹម ហ៊ន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលាងរថយន្ត មានទីលំនៅ ក្នុងភូមិក្បាលស្ពាន សង្កាត់កើតហេតុ (ជាម្ចាស់រថយន្ត)។

ប្រភពពីកន្លែង កើតហេតុប្រាប់ថាមុន ហេតុការណ៍កើតឡើងជនរ ងគ្រោះទាំង២នាក់បានទៅផឹកស៊ី នៅកន្លែងកើតហេតុលុះពេល រៀបចេញដំណើរក្រោយ ពីបញ្ឈប់ការផឹកស៊ីនោះស្ត្រីជា ម្ចាស់ហាងផឹកស៊ីបាន ប្រាប់ថារថយន្តនោះ មានក្លិនហ្គាស់លុះឈ្មោះ ចាន់ សុផលជាប្អូនធម៌របស់ម្ចាស់ រថយន្តឡើងបើកបរក៍ផ្ទុះការឆាប ឆេះសន្ធោសន្ធៅតែម្ដង ធ្វើឲ្យរថយន្តនោះ ឆាបឆេះផ្នែកខាងក្នុងស្ទើរខ្ទេច ហើយបុរសទាំង២នាក់ បានរងរបួសឆាបឆេះខោ អាវរត់ប្រសាចតែម្ដង។

ជនរងគ្រោះទាំង២នាក់ក្រោយ ហេតុការណ៍កើតឡើងបានរត់រក ពេទ្យខ្លួនឯងហើយ បន្ទាប់មកក៍មានរថយន្ត សាច់ញាតិទៅ ទទួលតាមផ្លូវយកទៅ ព្យាបាលនៅគ្លិនិគឈ្នួលក្នុងភូមិ ក្បាលស្ពាន។ ម្ចាស់រថយន្តរបួសធ្ងន់ ហើយក្នុងគ្លីនិកឃើញសាច់ញាតិឈរបក់ព្រងព្រៀត។ ចំណែកអ្នកបើកបររបួស្រាលជាង ម្ចាស់រថយន្តត្រឹមតែរលាកដៃ ទាំងសង ខាងនិងឆេះសក់និងមុខហើមតិចតួច។ ក្រោយកើតហេតុគេឃើញ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានតាម រកជនរងគ្រោះដើម្បីសួរនាំដឹង ពីមូលហេតុ។ 


ជនរងគ្រោះត្រូវក្រុមគ្រួសារជួយបក់កំឱ្យក្តៅសាច់

រថយន្តដែលឆេះ

គ្រូពេទ្យកំពុងព្យាបាលជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]