រាជធានីភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ បានទាញពូថៅកាប់ទៅលើ ម្តាយខ្លួនឯងបង្កើតចំ សៀតផ្កាខាងស្តាំ បណ្តាលឱ្យរងរបួស ធ្ងន់រួចរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១១យប់ថ្ងៃ ទី ២៨ ឧសភា ២០១៤ នៅចំណុចភូមិអង្គកែវ  សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ លក្ខ័ ថាត់ អាយុ៦៨ ឆ្នាំ ភេទស្រីជាម្តាយជនសង្ស័យ ដែលមានឈ្មោះ គង់សំអូន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយជាមនុស្សញៀន ស្រានិងថ្នាំ ។ ជនស្ស័យមានប្រពន្ធ និងកូនម្នាក់ និងរស់នៅជា មួយម្តាយ(ជនរងគ្រោះ ) នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ហើយជនសង្ស័យក៏ធ្លាប់ បានបួសជាសង្ឃផងដែរ  ។

ប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានចេញពីផ្ទះតាំងពី ព្រឹកទៅផឹកស៊ី និងជក់ថ្នាំរហូត បែកថ្នាំលែងដឹងខុសត្រូវ ហើយបានត្រឡប់មកផ្ទះវិញ រករឿងម្តាយបង្កើតខ្លួនឯង ៣ទៅ៤ដង និងបានទាញពូរថៅកាប់ ទៅលើម្តាយខ្លួនឯងបង្កើតចំសៀត ផ្កាខាងស្តាំរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ទៅ ។ ក្រោយពេលកើតហេតុ ភ្លាមជនរងគ្រោះ គឺមិនបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យទេ ដោយក្រុមគ្រួសារមិន ហ៊ានបញ្ជូនទៅព្រោះខ្លាចជន សង្ស័យពួនស្ទាក់ចាំកាប់ នៅតាមផ្លូវទៀត ។


រូបថតជនសង្ស័យកាលនៅបួសជាសង្ឃ

ជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]