កូរ៉េខាងត្បូង៖ បុរសវ័យ ៨១ឆ្នាំម្នាក់ ដែលមានជំងឺ រវើរវាយត្រូវ បានប៉ូលិសចាប់ខ្លួន ពីបទបង្កអគ្គីភ័យ ក្រោយពេលដែល មន្ទីរពេទ្យមួយកន្លែង នៃប្រទេសកូរ៉េខាងត្បូង ត្រូវបានភ្លើងឆេះ ហើយបានធ្វើអោយ មនុស្សចាស់និង គិលានុបដ្ឋាយិកា២០នាក់ បានបាត់បង់ជីវិត។

ប៉ូលិសបានប្រទះ ឃើញរូបភាពក៏ ដូចជាវីដេអូ តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីបុរសម្នាក់ ជាអ្នកជំងឺ នៃមន្ទីរពេទ្យ នោះ បានដើរចូល ទៅក្នុងបន្ទប់ ដែលភ្លើងចាប់ផ្តើម ឆាបឆេះ។

ក្រុមអាជ្ញាធរនិយាយថា ភាគច្រើននៃជនរងគ្រោះ ទាំងនោះស្ថិតនៅ ជាន់ទី២ ហើយបានស្លាប់ ដោយសារតែ ផ្សែងពុលដែលបាន ដាក់នៅក្នុង មន្ទីរពេទ្យនោះ ដើម្បីព្យាបាលជំងឺ ផ្នែកបញ្ហាផ្លូវចិត្ត និងអារម្មណ៍ រវើរវាយ។ យ៉ាងណាមិញមនុស្ស ៤៥នាក់ផ្សេងទៀត ដែលស្ថិតនៅ ជាន់ទី១ បានរត់គេចខ្លួន និង មិនមានរងរបួស ឬក៏ស្លាប់ អ្វីឡើយ។

ចំពោះព័ត៌មានលំអិត ផ្សេងទៀតទាក់ទង នឹងចំនួននៃ ជនរងគ្រោះ ដោយសារតែអគ្គីភ័យនេះ ក៏ដូចជាមូលហេតុ ដែលបង្កអោយ មានអគ្គីភ័យនេះ កើតឡើងមិនទាន់ ត្រូវបានបញ្ជាក់ ពីក្រុមប៉ូលិស នៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូង បានជួបគ្រោះ អកុសលមិនចេះចប់ មិនចេះហើយ ដែលបានធ្វើអោយ ប្រជាជនក្នុងប្រទេសនេះ បានស្លាប់ជាច្រើននាក់៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាព របស់បុរសដែល ជាជនសង្ស័យ

ទិដ្ឋភាព នៅកន្លែងកើតហេតុ និងការកាន់ទុក្ខ ទៅដល់អ្នកដែល បានបាត់បង់ជិវិត







ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]