កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មាននារីម្នាក់ បានវះកាត់កែសម្ភស្សមុខ ដើម្បីអោយដូចនឹងតារាម៉ូដែលស្រី ជនជាតិអូស្រា្តលីម្នាក់។

ចំពោះនារីម្នាក់នេះ មានឈ្មោះថា Hong Yuh Reum ដែលនាងជា តារាម៉ូដែលមួយរូប នៅកូរ៉េខាងត្បូង បានវះកាត់មុខ អោយដូចនឹង តារាស្រី ជនជាតិអូស្រ្តាលីម្នាក់ ឈ្មោះ Miranda Kerr។ តាមសម្តីរបស់នាង Hong Yuh Reum បាននិយាយថា "នៅពេលដំបូង ខ្ញុំបានឃើញនាង Kerr នៅក្នុងទស្សនាវដ្តី ដែលមុខរបស់នាង ដូចកូនក្មេងអញ្ចឹង។ ប៉ុន្តែនាងមើលទៅ ពិតជាស៊ិចស៊ីខ្លាំងណាស់ ដូច្នេះខ្ញុំក៏មាន បំណងចង់បាន មុខដូច ជារូបនាងដែរ។"

នាងបានសម្រេចចិត្ត ទៅកែសម្ភស្ស ដើម្បីអោយមុខ របស់នាង ដូចនឹង នាង Kerr។ ជាសំណាងល្អ នាងក៏ ទទួលបាន ជោគជ័យលើ ការវះកាត់មុខនេះ ជាពិសេសនោះ ពេលវះកាត់មុខហើយ គឺមុខរបស់នាង ស្រដៀងនឹង តារាម៉ូដែល Kerr ខ្លាំងណាស់។

យ៉ាងណាមិញ យើងអាចនិយាយបានថា នៅពេលនាង Reum បានវះកាត់មុខ បែបនេះហើយ សម្រស់របស់នាង រឹតតែស្អាត។ ចង់ដឹង ថាសម្រស់របស់នាង Reum ក្រោយពេលវះកាត់មុខហើយ តើមុខរបស់នាងដូចនឹង តារាស្រីក្នុងដួងចិត្តរបស់នាង ដែររឺទេ? តោះក្រឡេក មើលរូបថតខាងក្រោម ទាំងអស់គ្នា ហើយប្រិយមិត្ត ជួយវាយតម្លៃផងថា តើនាងពិតជាស្អាតមែនដែរ រឺទេ?  






ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]