បច្ចេកវិទ្យាបានជួយ សម្រាលភាពលំបាក របស់មនុស្ស ហើយវាក៏មានគុណសម្បត្តិ យ៉ាងច្រើនផ្សេង ទៀតផងដែរ។ ម្យ៉ាងវិញទៀតនាពេល ថ្មីៗនេះមាន ឧបករណ៍មួយដែល វាជាប្រភេទ នៃគ្រឿងអលង្ការ តែបានបំពាក់បច្ចេកវិទ្យា ដ៏ទំនើបសម្រាប់ ជួយនារីៗជាច្រើន។ ចង់ដឹងថា តើឧបករណ៍មួយនោះ ជាអ្វីសូមតាមដាន ទាំងអស់គ្នា។

វាជាបន្តោងមួយ ដែលបង្កើតឡើង ដោយក្រុមហ៊ុន Guardian Angel មានពណ៌ប្រាក់សម្រាប់ ពាក់ជាមួយខ្សែក ឬក៏ជា ខ្សែដៃសម្រាប់ មិត្តនារី។ ហើយអ្វីដែលជា លក្ខណៈពិសេសនោះ គឺនៅខាងក្នុង មានបង្កប់ប៊ូតុង សំងាត់មួយ សម្រាប់បញ្ជា ទៅកាន់ទូរស័ព្ទដៃ។

ឧបករណ៍នេះសម្រាប់ ជួយដោះស្រាយ កាលៈទេសៈពិបាក នានាដែលនារីៗ ឧស្សាហ៍ជួបប្រទះ ដូចជាចង់គេច ចេញពីកន្លែង ណាមួយដែល មិនពេញចិត្ត ពួកគេគ្រាន់តែចុច ប៊ូតុងសំងាត់នោះ បន្តោងមួយនេះ នឹងបញ្ជូនសញ្ញា ទៅកាន់ទូរស័ព្ទរបស់អ្នកប្រើ ដើម្បីបង្កើត បានជា ការហៅទូរស័ព្ទចូល ក្លែងក្លាយមួយ។

លើសពីនេះទៀត ប្រសិនបើប្រទះ ស្ថានការដែលគ្រោះថ្នាក់ ណាមួយពួកគេ គ្រាន់តែចុចប៊ូតុង សំងាត់អោយជាប់ នោះវានឹងបញ្ជូន សារទៅកាន់ មិត្តភក្តិរបស់ពួកគេ ដែលភ្ជាប់ជាមួយនឹង GPS ឬក៏ទីតាំង ដែលពួកគេកំពុង តែស្ថិតនៅ។

នេះជាឧបករណ៍មួយ សម្រាប់ការធានា សុវត្ថិភាព ក៏ដូចជា រក្សាទំនាក់ទំនង ជាមួយនឹងមិត្តភក្តិ ឬក៏គ្រួសារពេលដែល ពួកគេនៅម្នាក់ឯង។ ចំពោះព័ត៌មានលំអិត ទៅលើតម្លៃនិង ថ្ងៃដែលដាក់លក់ មិនទាន់ត្រូវបាន បង្ហើបអោយដឹង នៅឡើយទេ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]