ម៉ាឡេស៊ី៖ ស្ត្រីម្នាក់ដែលកំពុង ធ្វើដំនើរតាមផ្លូវសាធារណៈ ដែលមានស្ពាយកាបូបជាប់ដៃនោះ ត្រូវបានចោរឆក់យក កាបូបទៅយ៉ាងទាន់ហន់ ដែលបានធ្វើឲ្យនាង ហោះឡើងទៅលើ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី ១៩ ខែ ឧសភា ខាងក្រោយ សាខាធនាគារ CIMB  មានទីតាំងនៅសណ្ឋាគារ Sunway Metro ប្រទេសម៉ាឡេស៊ី។

យ៉ាងណាមិញ ស្ត្រីរងគ្រោះរូបនេះ បានប្រាប់ថា នាងត្រូវបានចោរនោះ កញ្ឆក់យកកាបូបនាង ទៅយ៉ាងលឿន ដែលនាងពុំបានដឹងខ្លួន ទាល់តែសោះ ហេតុនេះហើយ ទើបធ្វើឲ្យនាង ពុំអាចតបតទៅចោរវិញបាន និងបានធ្វើឲ្យនាងហោះឡើងទៅលើដូច្នេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីនាងបានជួបហេតុការណ៍នេះហើយ នាងហាក់ដូចជា ពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ដោយនាងគ្រាន់តែរលាត់ស្បែក ត្រង់កែងដៃទាំងពីរ ហើយអាចងើបឈរឡើងវិញ បានជាធម្មតា៕

ចង់ដឹងថាចោរឆក់កាបូបនេះសាហាវយ៉ាងណានោះ សូមទស្សនាវីដេអូឃ្លីបខាងក្រោមទាំងអស់គ្នា! 

 

ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]