យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិស្វ៊ីស វ័យ២៣ឆ្នាំម្នាក់ មានឈ្មោះថា Gabriel Granback បានញៀននឹងផ្លែធូរេន ដោយសារតែវា មានរសជាតិឆ្ងាញ់ និងទាក់ចិត្តគាត់ ហើយក្នុងមួយថ្ងៃ គាត់ហូបធូរេន អស់១០ផ្លែឯណោះ សម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាច។

លោក Granback បានភ្លក់រសជាតិផ្លែធូរេនជាលើកដំបូង កាលពី២សប្តាហ៏មុន នៅក្នុងប្រទេសថៃ។ គាត់បាននិយាយថា «ខ្ញុំបានភ្លក់រសជាតិធូរេន ជាលើកដំបូង នៅក្នុងប្រទេសថៃ។ វាពិតជាមានរសជាតិឆ្ងាញ់ណាស់។ ក្រោយមក ខ្ញុំក៏បានធ្វើការស្រាវជ្រាវ នៅលើអ៊ីនធឺណែត អំពីផ្លែធូរេន ហើយក៏បានដឹងថា ផ្លែធូរេនដែលល្អ និងឆ្ងាញ់បំផុត គឺមាននៅក្នុងរដ្ឋ Penang នៃប្រទេសម៉ាឡេស៊ី។»

លោក Granback ចូលចិត្តផ្លែធូរេនយ៉ាងខ្លាំង រហូតដល់គាត់បានសម្រេចចិត្ត ទៅចំការធូរេនមួយកន្លែង ដែលមានឈ្មោះថា “Bao Sheng Durian Farm” ស្ថិតក្នុងរដ្ឋ Penang នៃប្រទេសម៉ាឡេស៊ី អស់រយៈពេល៤ថ្ងៃ និងបានចំណាយប្រាក់អស់ ១៩៤ដុល្លារ ទៅលើផ្លែធូរេន នៅឯចំការធូរេននោះ។

លោក Granback បាននិយាយទៀតថា «បើសិនជាអ្នកឲ្យផ្លែធូរេន ទៅនរណាម្នាក់ ដោយមិនប្រាប់ពួកគេថា វាជាអ្វីនោះ ពួកគេប្រហែលជា មិនអាចដឹងថា វាគឺជាផ្លែឈើឡើយ ហើយពួកគេនឹងស្មានថា វាគឺជានំខេក ឬអ្វីផ្សេង ក៏ថាបាន៕»

លោក Gabriel Granback

តើប្រិយមិត្តចូលចិត្តពិសារ ផ្លែធូរេន ដែរឬទេ?

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]