កណ្តាល ៖ បុរសម្នាក់ ដោយសារតែ តូចចិត្តនឹងជំងឺរបេង កើតឡើង តាំងពីតូច រហូត មកដល់ធំ ហើយព្យាបាលមិនជានោះ បានសម្រេចចិត្ត យកក្រមាចងក បញ្ចប់ជីវិត ក្នុងវ័យ២៤ឆ្នាំ ដើម្បីមិនចង់រំខាន ដល់ក្រុមគ្រួសារតទៅទៀត ។ ការប្រទះឃើញសព ជនរងគ្រោះ និងបង្កឲ្យមានការភ្ញាក់ ផ្អើលខាងលើនេះ បានកើតឡើង នៅវេលា ម៉ោងប្រមាណ ៩៖០០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នៅចំណុច ភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្តីនគរបាល មូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឌឹក លីន អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ-ឃុំ កើតហេតុ ខាងលើ ។ បើតាមសមត្ថកិច្ច កន្លងមកឈ្មោះ ឌឹក លីន នេះ មានជំងឺរបេងប្រចាំ កាយតាំងពីតូចមកម្ល៉េះ ហើយក្រុមគ្រួសារ បានយក ទៅព្យាបាលជា ច្រើនលើក ប៉ុន្តែពុំបាន ជាសះស្បើយឡើយ ។ លុះនៅថ្ងៃខែឆ្នាំខាងលើ ឈ្មោះ ឌឹក លីន បានយកក្រម៉ាចងក និងធ្នឹមផ្ទះធ្វើអត្តឃាត សម្លាប់ខ្លួនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំង នគរបាលជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ហើយប្រគល់សព ជូនក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាម ប្រពៃណី ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]