ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាម្តាយ និងប្រុសស្នេហ៍ ត្រូវកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំ ខណៈពួកគេបម្រុងនាំគ្នា ឆ្លងដែនទៅប្រទេសថៃ ហើយកូនប្រុសតាមទាន់ ប្តឹងចោទម្តាយថា លួចមានសហាយស្មន់ រត់ចោលកូននិងប្តី ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ឧសភា នៅចំណុចច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ។

តាមប្រភពព័ត៌មានឱ្យដឹងថា ម្តាយជាប់ចោទឈ្មោះ អ៊ុក ឈាងម៉ៃ អាយុ៤២ឆ្នាំ ជាអ្នកចម្រៀងភ្លេងការ មានស្រុកកំណើត នៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកតានី ខេត្តកំពត ត្រូវកូនប្រុសច្បងឈ្មោះ សន់ ដាយ៉ា អាយុ២៥ឆ្នាំ ប្តឹងចោទលួចមានសហាយស្មន់ រត់ចោលកូនប្តី ។ ដោយឡែកប្រុសស្នេហ៍នោះឈ្មោះ កៀង នុប អាយុ៤៦ឆ្នាំ ជាអ្នកច្រៀងភ្លេងការដូចគ្នា ។

បច្ចុប្បន្នគូស្នេហ៍ខាងលើ កំពុងត្រូវបានកម្លាំងអាវុធហត្ថ សាកសួរនៅទីបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]