ខេត្ត​ប៉ៃលិន ៖ នារី​វ័យ​ក្មេង​​​២​នាក់​​បាន​ផឹក​ថ្នាំ​ពុល​ប៉ុន​ប៉ង​ធ្វើ​អត្ត​​ឃាត​​ បញ្ចប់​​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​កាលពី​ថ្ងៃទី​៥ មិថុនា ២០១២។

ករណី​ទី​១ នារី​ម្នាក់​​ឈ្មោះ​​អែម ​សុភ័ណ ​អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​ភ្នំ​ដំបង សង្កាត់​​អូរតាវ៉ៅ ​​ក្រុងប៉ៃលិន ​បាន​ផឹក​ថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ឃ្មុំ​អស់​មួយ​កែវ​ជ័រ បន្ទាប់ពីឈ្លោះ​​ប្រកែក​គ្នា​​ជា​មួយ​ប្តី​ឈ្មោះ​ប៉ើក សុជា អាយុ​​២៨​ឆ្នាំ ​ពី​រឿង​ដែល​ប្តី​នាង​មក​យក​កូន​ឈ្មោះ​ប៉ើក ចិត្រា ​អាយុ​២​​ឆ្នាំ ​ទៅ​ស្រុក​វិញ ​នៅខេត្ត​តាកែវ កាលពី​ថ្ងៃទី​៤ មិថុនា ២០១២ ​ទើប​ធ្វើ​ឱ្យ​​នាង​តូច​​ចិត្ត​​​ផឹក​​ថ្នាំ ពុល​ធ្វើ​អត្ត​ឃាត​កាលពី​វេលា​ម៉ោង​១២​​ថ្ងៃត្រង់​​ថ្ងៃទី​៥ មិថុនា តែ​ត្រូវ​បង​បង្កើត​ឃើញ​​ទាន់​ក៏​ទាញ​យក​ចេញ​រួច​ទូរស័ព្ទ​​ហៅ​រថយន្ត​ សង្គ្រោះ​​នគរបាល​ខេត្ត​ប៉ៃលិន​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។

ករណីទី២ យុវតី​​ម្នាក់​ឈ្មោះ​​ភាព ស្រីភក្ត្រ ​អាយុ​១៨​ឆ្នាំ ​រស់នៅភូមិ​បាយសី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ តូច​ចិត្ត​នឹង​សង្សារ​សុំ​បែក​ផ្លូវ​ទៅរក​ស៊ី​នៅ​​ស្រុក​ថៃ ​ធ្វើ​ឱ្យ​នាងគិត​ខ្លី​សម្រេច​​ផឹក​ថ្នាំ​ពុល​ប្រភេទ​ទឹក​​ខៀវ​អស់​ជិត​១​​ លីត្រ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]