ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់ ដែលគេស្គាល់ថា ជាឪពុករបស់កញ្ញាអ៊ីវ៉ា តារាចម្រៀងក្នុង ផលិតកម្មសាន់ដេ ដោយសារខឹងម្តាយក្មេកមិនព្រម ទៅដណ្តឹងប្រពន្ធឱ្យ បានយកពិលដែលមានប្រដាប់ ឆក់វាយម្តាយក្មេក ម្តងហើយម្តងទៀត ត្រូវប្រជាពលរដ្ឋជិត ខាងជួយអន្តរាគមន៍ និងឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍វល្លិ៍ស ស្ថិតក្នុងភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ឧសភា ២០១៤ ។

បុរសចំណាស់ដែលវាយម្តាយ ក្មេករូបនោះឈ្មោះអ៊ូ ចន្ថា អាយុ៤៨ឆ្នាំ ចំណែកម្តាយក្មេក រងគ្រោះឈ្មោះសួង តុំ អាយុ៧២ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ឧសភា ២០១៤ ជនសង្ស័យបានវាយ ម្តាយក្មេកនៅផ្ទះរបស់ខ្លួន ដោយសារខឹងម្តាយក្មេក មិនព្រមទៅដណ្តឹងប្រពន្ធឱ្យ ។ ដោយការភ័យខ្លាចស្ត្រីចំណាស់ រងគ្រោះបានរត់ទៅនៅផ្ទះបងប្អូន ក៏ត្រូវជននោះតាមទៅ វាយដល់ផ្ទះនោះទៀត លុះនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ឧសភា ជនសង្ស័យមិនអស់ចិត្តក៏ បានយកពិលដែលមាន ប្រដាប់ឆក់វាយទៅលើ ស្ត្រីជាម្តាយក្មេកម្តងទៀតបង្កឱ្យ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិត ខាងនាំគ្នាជួយឃាត់ និងនាំជនសង្ស័យទៅ កាន់ប៉ុស្តិ៍វល្លិ៍សតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]