ក្នុងជីវិតរបស់មនុស្សម្នាក់ៗ តែងតែប្រាថ្នាចង់ រស់នៅជាមួយមនុស្សដែល ខ្លួនស្រលាញ់អស់មួយជីវិត។ ជាពិសេសប្រសិនបើអ្នក ជួបមនុស្ស ស្រីល្អថែមទៀតនោះ វាក៏កាន់តែធ្វើអោយជីវិតរបស់អ្នក ទទួលបាននូវសុភមង្គលផងដែរ។ ដូច្នេះខាងក្រោមជាសញ្ញាមួយចំនួន ដែលអ្នកមាន មនុស្សស្រីល្អ ក្នុងជីវិតរបស់អ្នក៖

១) ចំនង់ចំនូលចិត្ត ដូចអ្នក៖ វាជារឿងមួយ ដែលអ្នក គួរតែរក្សាទុកនាង ក្នុងដៃអោយជាប់ ពីព្រោះអ្នកទាំង២ គឺមានចំនង់ចំនូលចិត្ត ដូចគ្នាជិត ៩០ភាគរយទៅហើយ។ ដូច្នេះ ប្រសិនបើអ្នក ទាំង២ មានចំនង់ចំនូលចិត្ត ដូចគ្នា បែបនេះ វាកាន់តែធ្វើ អោយសេចក្កីស្នេហារបស់អ្នក កាន់តែល្អប្រសើរថែមទៀត។

២) នាងមិនដែលជ្រៀតជ្រែក រឿងការងារ៖ វាជារឿងដ៏ប្រពៃណាស់ ប្រសិនបើនាង មិនចេះជ្រៀតជ្រែក រឿងការងាររបស់អ្នក។ ដូច្នេះចំនុច នេះអាចបញ្ជាក់បានថា នាងជាមនុស្សស្រី ដែលល្អសម្រាប់អ្នក ដែលមិនចូលចិត្ត ជ្រៀតជ្រែក រឺក៏មាន គំនិតធ្វើឲ្យមាន ផលប៉ះពាល់មិនល្អ ដល់ការងារ របស់អ្នក។

៣) នាងតែងតែប្រាប់អ្នក នៅពេលនាងមានអារម្មណ៍ មិនល្អ៖ គ្មាននរណាម្នាក់ ដែលមានអារម្មណ៍ល្អ គ្រប់ពេលវេលា នោះទេ។ នាង នឹងប្រាប់អ្នក ថាហេតុអ្វីបានជា នាងអារម្មណ៏មិនល្អ រឺក៏មានរឿងអ្វីមួយ ដែលធ្វើអោយនាងខឹង។ ដូច្នេះចំពោះចំនុចនេះ ទើបអាចបញ្ជាក់បានថា នេះជាទំនាក់ទំនងដ៏ល្អពិតប្រាកដ ដែលនាងអាច ប្រាប់ពីអារម្មណ៍ក្នុងចិត្តរបស់នាង ទៅអ្នកបាន។

៤) នាងស្រលាញ់អ្នក ជាអ្នក ៖ ដូចអ្នក បានដឹងស្រាប់ហើយ ថាមានមនុស្សស្រីភាគតិចណាស់ ដែលស្រលាញ់ខាងប្រុស ដោយមិនខ្វល់ ពីកេរ្តិ៍ឈ្មោះ រឺក៏សំភារៈនិយមអ្វីជាដើម។ នេះហើយ ទើបគេហៅថា នារីម្នាក់នោះ ស្រលាញ់ខាងប្រុស ដោយពិតប្រាកដ និងមិនគិត ថាអ្នកជានរណា រឺក៏ អ្នកគ្មានអ្វីក៏ដោយ ក៏នាងនៅតែចង់នៅរស់នៅ ជាមួយអ្នកដែរ។

៥) នាងមិនព្យាយាម កែតម្រូវអ្នក៖ មនុស្សស្រី ដែលអាចហៅថា ល្អឥតខ្ចោះបាននោះ គឺអាចទទួលបាន នូវអ្វីគ្រប់យ៉ាង ដែលអ្នកមានពិត ដូចជាមុខមាត់ ការតុបតែងខ្លួនជាដើម។ ចំពោះចំនុចនេះ ក៏អាចបង្ហាញ អោយអ្នកឃើញថានាង ស្រលាញ់អ្នក ដោយពិតប្រាកដ ដោយមិនចង់ អោយអ្នក ផ្លាស់ប្តូរ នូវអ្វីដែល មិនមែនជាការពិតនោះដែរ។

៦) នាងគ្មានបញ្ហា ចំពោះរាងកាយរបស់នាង៖ នាងមិនព្យាយាម ផ្លាស់ប្តូររាងកាយរបស់នាង គ្រប់ពេល។ ជាឧទាហរណ៏ នាងមិនដែលស្រមៃ ថាចង់តមអាហារ រឺក៏ចង់ហាត់ប្រាណ ពីព្រោះនាងបានគិត ថានាង មានរូបរាងបែបនេះ គឺល្អឥតខ្ចោះ សម្រាប់ខ្លួនរបស់នាងហើយ។

៧) នាងមិនដើរតួ ជាម្ចាស់ នៅពេលថ្ងៃទំនេររបស់អ្នក៖ ចំពោះមនុស្សស្រី ដែលល្អនោះ គឺនាងមិនត្អូញត្អែរ ទោះជាការងារអ្នក ច្រើន ដល់ថ្នាក់ណាក៏ដោយ ក៏នាងអាច អនុញ្ញាតអោយ អ្នកធ្វើការនោះ រហូតទាល់តែចប់ ដោយគ្មានការរអ៊ូ ទោះថ្ងៃនោះ ជាថ្ងៃទំនេររបស់អ្នក ដែលអ្នកត្រូវនាំនាង ដើរលេងក៏ដោយ។

៨) នាងជួយចេញអ្នកខ្លះ៖ ចំពោះសេចក្កីស្នេហា ដែលពិតប្រាកដនោះ មិនមែនគិតថា ខាងប្រុសចេញលុយ រហូតនោះទេ គឺពេលខ្លះខាងស្រី ក៏អាចជួយចេញបានដែរ។ ជាពិសេស ប្រសិនបើអ្នក ជាមនុស្សចាយខ្ចះខ្ចាយ រឺក៏មនុស្សគំរិះ វាមិនមែនជា បញ្ហាចោតឡើងនោះទេ គឺសំខាន់អោយតែ អ្នកទាំង២ ស្ថិតក្នុងប្រភេទដូចគ្នា។

៩) នាងបើកចិត្ត ប្រាប់រឿងមួយចំនួនដល់អ្នក ៖ មនុស្សស្រី ដែលល្អ គឺអាចប្រាប់ពីបញ្ហាក្នុងចិត្ត ទុក្ខកង្វល់ និងការស្រមៃរបស់នាង ប្រាប់អ្នកអោយបានដឹងជាមុន ។ ដូច្នេះវាជា រឿងដ៏ប្រសើរ ដែលអាចដឹងបានថា នាងមានបញ្ហាអ្វី ក្នុងជីវិតរបស់នាង រឺក៏នាងប្រាថ្នាចង់ បានអ្វីនោះ។

១០) នាងជាអ្នកស្តាប់ដ៏ល្អ៖ នាងជាមនុស្សស្រី ដែលតែងតែស្តាប់ រឿងរបស់អ្នក ទោះបីជា អ្នកពិបាកចិត្ត រឺក៏សប្បាយយ៉ាងណាក៏ដោយ ក៏នាងនៅតែចង់ដឹង ចង់លឺ និងជាពិសេសនាង តែងតែផ្តល់ ដំបូន្មានល្អៗ សម្រាប់អ្នកថែមទៀត។

១១) នាងតែងតែ រីករាយជាមួយនឹងអ្នក៖ អ្នកទាំង២ តែងតែសើចសប្បាយ រឺករាយជាមួយគ្នា តែងតែ និយាយរឿងកំប្លែង ជាមួយគ្នា រឺក៏ច្រៀងជាមួយគ្នាជាដើម ជាពិសេសចួលចិត្ត ធ្វើរឿងឆ្កួត ដូចជា ដើរតួជា តុក្កត្តាជាមួយគ្នា ជាដើម ដែលអាចបញ្ចេញស្នាមញញឹម ជាមួយគ្នាបាន។

១២) នាងចូលចិត្តដើរលេង ជាមួយមិត្តភក្កិ និងគ្រួសាររបស់អ្នក៖ នាងចូលចិត្ត ដើរកំសាន្តជាមួយ ក្រុមគ្រួសារ រឺក៏មិត្តភក្កិរបស់អ្នក គឺមានន័យថានាង បើកចិត្តទូលាយ ដែលនាងអាច ដើរលេងជាមួយមនុស្សគ្រប់គ្នាបាន មិនមែនអាច ដើរបានតែ ជាមួយអ្នកនោះទេ។

១៣) នាងមិនដែលសួរអ្នក អោយផ្តល់យោបល់ ជាមួយរឿងសំលៀកបំពាក់៖ នាងមិនដែល សួរអ្នក ថាជួយរើសខោអាវ អោយនាងនោះទេ ពីព្រោះនាងអាច រើសបានដោយខ្លួនឯង និងជាពិសេសនាង មិនចង់អោយអ្នក ហត់នឿយជាមួយនឹងនាងផងដែរ។ បន្ថែមពីនេះទៅទៀត ដោយសារតែនាង មានទំនុកចិត្ត លើខ្លួនឯងស្រាប់ ទើបនាងមិនចង់ អោយអ្នកពិបាកជាមួយនាង ក្នុងរឿងសំលៀកបំពាក់បែបនេះ។

១៤) នាងចេះ ធ្វើអោយអ្នកភ្ញាក់ផ្អើលបាន៖ ពេលខ្លះ នាងចេះ រៀបចំកម្មវិធីមួយ ដើម្បីអាចធ្វើអោយអ្នកភ្ញាក់ផ្អើលបាន ក្នុងឱកាសពិសេសណាមួយ។ ចំនុចនេះ ក៏សបញ្ជាក់បានថា នាងជាមនុស្សដ៏ល្អមួយ សម្រាប់ជីវិតរបស់អ្នក ដែលធ្វើអោយអ្នក អាចភ្ញាក់ផ្អើល និងសប្បាយរីករាយ ជាមួយនាងបាន។

១៥) នាងមិនដែល ចាប់កំហុសអ្នក៖ នាងជាមនុស្សស្រី ម្នាក់ដែល មិនចាប់កំហុសអ្នក នៅពេលអ្នកមានកំហុសតូចតាចនោះទេ។ នេះហើយទើប គេហៅថា មនុស្សស្រីដែលល្អបំផុត ដែលមិនចាប់កំហុស រឿងសាមញ្ញមួយចំនួន ដែលអ្នកបានធ្វើខុស។

ទាំងនេះជា សញ្ញាមួយចំនួន ដែលអ្នក កំពុងជួបមនុស្សស្រីល្អបំផុត ដូច្នេះប្រសិនបើអ្នក មានមនុស្សស្រី ប្រភេទទាំងនេះ គួរតែរក្សានាង អោយជាប់ក្នុងដៃរបស់អ្នក។

ប្រភព៖ lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]