យោងទៅតាម ប្រភពពត៌មានចិនបានអោយដឹង កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ២០១៤ នេះថា មានការរៀបចំអាពាហ៍ពិពាហ៍រវាង ដ៏អស្ចារ្យ និង ឳឡារឹក ដោយកូនកំលោះ និង កូនក្រមុំ សុទ្ធសឹងជា គូស្នេហ៍ វ័យក្មេង ហើយជាត្រកូល អភិជន ព្រោះពិធីរៀបការនេះ ពិតជាធ្វើអោយភ្ញៀវចូលរួម មាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការភ្ញាក់ផ្អើលនោះគឺ ដោយសារតែ កូនកំលោះ ជាពិសេស កូនក្រមុំ បានទទួលនូវ បណ្ណាការ ពីឪពុកម្ដាយ និងបងប្អូន ដោយពាក់ខ្សែកមាសជ្រែកពេញខ្លួន ស្ទើរបាក់ក នៅក្នុងពិធី ដែលប្រព្រឹត្តទៅ នៅក្នុងទីក្រុង Zhongshan ខេត្ត Guangdong ប្រទេសចិន។

ខ្សែកដែលកូនក្រមុំពាក់នោះ គឺមិនមែនតែខ្សែមួយ ខ្សែនោះទេ តែវាជា កងដៃចំនួន ៧០កង ធ្វើពីមាសសុទ្ធ និងមានទំងន់ដល់ទៅ ជិត១០គីឡូក្រាម ហើយនឹងបាន បិទបាំងខ្លួន កូនក្រមុំអស់ពាក់ កណ្តាលខ្លួនទៅហើយ។

បន្ថែមពីលើភាព អស្ចារ្យទៀតនោះគឺ ប្ដីប្រពន្ធត្រកូលអភិជន ទាំងពីរនាក់នេះ បានបង្ហាញនូវ រថយន្ត ទំនើបៗរបស់ខ្លួន ដែលមានដូចជា Ferrari, Lamborghini, Porsche, Maserati, Audi ដើម្បីបង្ហាញថា ខ្លួនជាអ្នកមាន ឡូយមែន។ 

សូមប្រិយមិត្តទស្សនារូបភាពក្នុងថ្ងៃរៀបការ ពួកគេទាំងអស់គ្នា៖













ប្រភព៖ ចិន

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]