ថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលីស នៅក្នុងឈៀងម៉ៃ បានថតរូបជាប់ ខ្មោច ដែលពួកគេនិយាយថា នេះជាដួងព្រលឹង របស់ជនរងគ្រោះម្នាក់ ខណៈពេលដែលពួកគេ កំពុងតែធ្វើការ ប្រមូលភស្ដុតាង។ 

យ៉ាងណាមិញ ក្រោយពី ធ្វើការស៊ើបអង្កេត ទៅលើករណីឧក្រិដ្ឋកម្ម ដែលបុរសម្នាក់ ត្រូវបាន គេសម្លាប់ចោលនោះ អជ្ញាធរនៅក្នុងតំបន់នេះ ពិតជាទទួលបាន ភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង បន្ទាប់ពីឃើញរបស់ម្យ៉ាង នៅក្នុងកាមេរ៉ាពួកគេ។ ជាមួយគ្នានោះ ក្រុមប៉ូលីសទាំងនេះ ជឿជាក់ថា នេះជា ដួងព្រលឹង របស់ជនរងគ្រោះ ដែលបានហោះចេញ ពីខ្លួនប្រាណ ខណៈពេលដែលមានមហាជនជាច្រើន ក៏យល់ដូចគ្នាដែរនោះ។ 

ជួបជាមួយនឹងលោក Adisak Kummuang វ័យ ៦៤ឆ្នាំ ដែលជាមេប្រចាំការ ស្មគ្រ័ចិត្ដ នៅក្នុងតំបន់នេះ បាននិយាយថា អស់ពេលជាង ៣០ឆ្នាំ ដែលលោកធ្វើការជាអ្នក ស្មគ្រ័ចិត្ដ តែនេះជាលើកដំបូង ដែលលោកជួបរឿងបែបនេះ។

ចុះសម្រាប់ប្រិយមិត្ដជឿដែរឬទេ? 

សូមមើលរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]