អាមេរិក៖ រឿងដ៏គួរអោយ ភ្ញាក់ផ្អើលនិង ហួសចិត្តមួយ សម្រាប់បុរសម្នាក់ ដែលបាត់បង់ជើង របស់គាត់ក្នុង គ្រោះថ្នាក់អាក្រក់មួយ ហើយពេលនេះរូបគេ ត្រូវបានឪពុកបង្កើត របស់ខ្លួនបណ្តេញ ចេញពីផ្ទះដែល គាត់ជួលសម្រាប់ ស្នាក់នៅទៀត។

គេមានឈ្មោះថា Ashley Willoughby អាយុ២៦ឆ្នាំ រស់នៅក្នុងទីក្រុង Rochester សហរដ្ឋអាមេរិក បានជួបប្រទះ គ្រោះថ្នាក់ចរាចរណ៍មួយ អំឡុងពេលដែលគាត់ កំពុងបើកម៉ូតូ ហើយជាលទ្ធផល ជើងខាងឆ្វេង របស់គាត់ត្រូវ បានកាត់ចេញ។

យ៉ាងណាមិញ សុខភាពរបស់គាត់ ហាក់ដូចមិនប្រសើរសោះ តែបន្ទាប់ពីវះកាត់ ១៤ដងរួចមក គាត់ក៏បានជាសះស្បើយ ប៉ុន្តែរឿងដែល សំខាន់នោះគឺថា គាត់មិនអាចធ្វើ ការជា ជាងភ្លើងវិញបានឡើយ ហើយក៏មិនអាច រកប្រាក់មកបង់ថ្លៃផ្ទះជួល ដែលឪពុករបស់គាត់ ឈ្មោះថា Graham អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទះនេះ។

រឿងកាន់តែហួសចិត្ត នោះគឺថា ពេលនេះគាត់បាន ទទួលសំបុត្របណ្តេញចេញ ជាផ្លូវការហើយ ដែលអ្នកសរសេរសំបុត្រ នោះគឺជាឪពុក បង្កើតរបស់រូបគាត់ ហើយមានខ្លឹមសារថា៖ “ការស្នាក់នៅ ក្នុងនាមជាអ្នកជួលផ្ទះ របស់អ្នក គឺចាប់ផ្តើម តាំងពីឆ្នាំ២០០៨ ហើយពេលនេះយើង ក៏បានពន្យាពេលអោយ អ្នកពីរខែទៀតដែរ ដោយសារតែអ្នក មិនអាចបង់ថ្លៃ ផ្ទះដល់ពួកយើង ទាន់ពេលវេលា ដូច្នេះនៅថ្ងៃទី ២៩ មិថុនា ២០១៤ អ្នកត្រូវតែរៀបចំ ឥវ៉ាន់និងប្រគល់សោរ ផ្ទះដល់ពួកយើង កុំខាន”។

Ashley បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាមិនយល់ អ្វីទាំងអស់ ចំពោះទង្វើរបស់គាត់ ធ្វើមកលើខ្ញុំបែបនេះ ប្រហែលជា មកពីទំនាក់ទំនងរវាង ពួកយើងមិនល្អហើយ មើលទៅ”។

គាត់បន្តថា “យ៉ាងណាមិញ ខ្ញុំត្រូវតែព្យាយាម ធ្វើការកាលពីមុន របស់ខ្ញុំវិញ បើទោះជា វាពិបាកសម្រាប់ខ្ញុំ យ៉ាងណាក៏ដោយ”។

រីឯលោក Graham វិញ មិនបាន បញ្ជាក់និង និយាយអ្វីទាំងអស់៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបថតរបស់ Ashley និងឪពុករបស់គេ Graham



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]